ស្លាប់ និងរបួសមនុស្ស៣នាក់ក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅជិតស្រុកឧស្សាហកម្មរាជធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨

ប្រភពសន្តិសុខបាននិយាយថាមនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅក្នុងរដ្ឋធានីបាដាដកាលពីថ្ងៃអង្គារនេះ។ ប្រភពបានប្រាប់សារព័ត៌មាន Baghdad Today ថាការបំផ្ទុះគ្រាប់មួយបានកើតឡើងនៅជិតស្រុកឧស្សាហកម្ម Taji ភាគខាងជើងរាជធានីបាដាដបណ្តាលឲ្យជនស៊ីវិលម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ ប្រភពបានប្រាប់ឲ្យដឹងទៀតថារថយន្តសង្គ្រោះបានប្រញាប់ទៅកន្លែងកើតហេតុ និងបានដឹកសាកសពទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យ ហើយនិងដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ យោងតាមការចេញផ្សាយប្រចាំខែរបស់បេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាកាលពីខែធ្នូកន្លងមកនេះជនស៊ីវិលសរុប៦៩នាក់ដោយមិនរាប់បញ្ចូលមន្រ្តីប៉ូលិសត្រូវបានសម្លាប់ និង១៤២នាក់ផ្សេងទៀតរងរបួសដោយអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេស។ ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺខេត្តបាដាដដែលមានជនស៊ីវិល២៤នាក់ស្លាប់ និង៩៨នាក់ផ្សេងទៀតរងរបួស។ ខេត្ត Salahuddin ស្ថិតនៅលេខរៀងបន្ទាប់ដែលមានមនុស្ស៧នាក់ស្លាប់ និង២៥នាក់រងរបួស។ ចំណែកឯខេត្ត Kirkuk ស្ថិតនៅលេខរៀងទី៣ដោយមានមនុស្ស ១៥នាក់ស្លាប់ និង៦នាក់រងរបួស៕

Baghdad 10-01-18.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here