មន្ត្រីជាន់ខ្ពស់២នាក់នៅរស់រានមានជីវិតពីការវាយប្រហារគ្រាប់បែកដែលបានបណ្តាលឲ្យមនុស្ស៦នាក់រងរបួសនៅក្នុងខេត្តអាន់បា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយបាននិយាយថាប្រធានក្រុមប្រឹក្សាទីក្រុង Hit លោក Mohannad Mohamed និងសមាជិកក្រុមប្រឹក្សាខេត្តអាន់បា លោក Asmaa Osama Abdul Rahman រស់រានមានជីវិតពីការវាយប្រហារដោយគ្រាប់បែកមួយដែលសំដៅទៅទីលានកីឡាបាល់ទាត់ស្ថិតនៅក្នុងខេត្តអាន់បា។ ប្រភពបានប្រាប់សារព័ត៌មាន Baghdad Today កាលពីថ្ងៃព្រហស្បតិ៍នេះថាគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅកន្លែងរបងច្រកចេញនៃទីលានបាល់ទាត់មួយស្ថិតនៅក្នុងស្រុក al-Qadisiyyah ក្នុងទីក្រុង Hit ខេត្តអាន់បា។ ហេតុការនេះបានកើតឡើងបន្ទាប់ពីការប្រកួតបាល់ទាត់ដែលបានបណ្តាលឲ្យមនុស្ស៦នាក់រងរបួស។ ប្រភពបាននិយាយថាលោក Mohamed និងលោក Abdul Rahaman ដែលនៅរស់រានមានជីវិតពីការវាយប្រហារដោយគ្រាប់បែកនេះបានប្រញាប់ប្រញាល់ដាក់បន្ថែមកម្លាំងសន្តិសុខនៅកន្លែងបំផ្ទុះភ្លាមៗបន្ទាប់ពីការវាយប្រហារ ហើយក៏បានដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ ប្រទេសអ៊ីរ៉ាក់ត្រូវបានមើលឃើញថាមានការបំផ្ទុះគ្រាប់បែក និងការវាយប្រហារប្រដាប់អាវុធស្ទើររៀងរាល់ថ្ងៃប្រឆាំងនឹងសមាជិកសន្ដិសុខទាហាន និងជនស៊ីវិលចាប់តាំងពីយុទ្ធនាការទ្រង់ទ្រាយធំបានចាប់ផ្តើមដើម្បីធ្វើការកាន់កាប់ឡើងវិញលើតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមនៅក្នុងឆ្នាំ២០១៦៕

Bagdad 14-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here