ស្លាប់ម្នាក់ របួស៤នាក់ក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅភាគអាគ្នេយ៍រាជធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយបាននិយាយថាមនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសុក្រនេះនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅភាគអាគ្នេយ៍រាជធានីបាដាដ។ ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន Alghad Press ថាឧបករណ៍បំផ្ទុះកែច្នៃបានផ្ទុះឡើងនៅក្បែរផ្សារត្រីមួយស្ថិតនៅក្នងតំបន់ Madaen ភាគអាគ្នេយ៍រាជធានីបាដាដបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។ រាជធានីបាដាដត្រូវបានមើលឃើញថាមានការបំផ្ទុះគ្រាប់បែក និងការវាយប្រហារប្រដាប់អាវុធស្ទើរតែរាល់ថ្ងៃចាប់តាំងពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានលេចចេញជារូបរាងឡើងក្នុងឆ្នាំ២០១៤។ យោងតាមការចេញផ្សាយប្រចាំខែដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិលសរុប៦៩នាក់ត្រូវបានសម្លាប់ និង១៤២នាក់ផ្សេងទៀតរងរបួសកាលពីខែធ្នូកន្លងមកនេះដោយសារអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេស។ ចំណែកឯតួលេខប្រចាំឆ្នាំ២០១៧ដែលចេញផ្សាយដោយអង្គការដដែលនេះក៏បានឲ្យដឹងផងដែរថាជនស៊ីវិលប្រមាណជា៣,២៩៨នាក់ត្រូវបានសម្លាប់ និង៤,៧៨១នាក់ផ្សេងទៀតរងរបួស៕

Bagdad1 14-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here