ក្រសួងការពារជាតិរុស្ស៊ីនិយាយថាបានសម្លាប់ក្រុមសកម្មប្រយុទ្ធដែលវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៨

ក្រសួងការពារជាតិរុស្ស៊ីនិយាយថាក្រុមសកម្មប្រយុទ្ធមួយក្រុមដែលវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្សី Khmeimim នៅប្រទេសស៊ីរីភាគខាងលិចកាលថ្ងៃចូលឆ្នាំសកលត្រូវសម្លាប់ក្នុងការវាយប្រហារយ៉ាងជាក់លាក់។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថាក្រុមនេះត្រូវបានរកឃើញ និងសម្លាប់ដោយកងកម្លាំងប្រតិបត្តិពិសេសរុស្ស៊ី។ ក្នុងដំណាក់កាលចុងក្រោយនៃប្រតិបត្តិការអង្គភាពប្រតិបត្តិការពិសេសរុស្ស៊ីមានទីតាំងស្ថិតនៅជំរំមូលដ្ឋាននៃក្រុមសកម្មប្រយុទ្ធនៅជិតព្រំដែនភាគខាងលិចនៃខេត្ត Idlib។ សេចក្ដីថ្លែងការណ៍បង្ហញថានៅពេលក្រុមភេរវករមកដល់ទីតាំងនោះត្រូវវាយប្រហារដោយអាវុធគ្រាប់ផ្លោង Krasnopol យ៉ាងខ្លាំងក្លានៅពេលពួកគេឡើងជិះរថយន្ដក្រុងតូច។ ចារកម្មយោធារុស្ស៊ីជាអ្នករកឃើញទីតាំងនៅក្នុងខេត្តមួយដែលពួកសកម្មប្រយុទ្ធប្រមូលផ្តុំ និងរក្សាទុកយន្តហោះគ្មានមនុស្សបើក (UAV)។ ទីតាំងនេះត្រូវបំផ្លាញជាបន្តបន្ទាប់ដោយការវាយប្រហារខ្លាំងក្លាបំផុត៕

Syria 14-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here