ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១៨
ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋរាយការណ៍នៅថ្ងៃសៅរ៍នេះថាមេដឹកនាំរបស់ប្រទេសភូមាលោកស្រី អ៊ុង សានស៊ូជី ស្វាគមន៍ចំពោះកងកម្លាំងសន្តិសុខដែលអនុវត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើពួកមូស្លីមរ៉ូហ៊ីងយ៉ាដែលជាជំហានវិជ្ជមានមួយ។ បន្ទាប់ពីការបដិសេធចំពោះការចោទប្រកាន់យ៉ាងម៉ឺងម៉ាត់ជាច្រើនខែកន្លងទៅហើយ កងទ័ពនិយាយនៅថ្ងៃពុធថាការស៊ើបអង្កេតមួយរកឃើញសមាជិក៤នាក់នៃកងកម្លាំងសន្តិសុខដែលជួយសម្លាប់ជនសង្ស័យរ៉ូហ៊ីងយ៉ាចំនួន១០នាក់នៅភូមិអ៊ីនឌីនកាលពីថ្ងៃទី២ ខែកញ្ញាដោយទុកសាកសពពួកគេនៅក្នុងរណ្តៅមួយ។ ប្រជាជនរ៉ូហ៊ីងយ៉ាប្រមាណជា៦៥៥,០០០នាក់ភៀសខ្លួនចេញពីរដ្ឋរ៉ាឃីនភាគខាងលិចទៅកាន់ប្រទេសបង់ក្លាដេសចាប់តាំងពីខែសីហាបន្ទាប់ពីរងអំពើឃោរឃៅរបស់កងទ័ពភូមា។ ក្រុមសិទ្ធិមនុស្សចោទប្រកាន់ទៅលើអ្នកឈ្នះរង្វាន់ណូបែលលោកស្រី អ៊ុង សានស៊ូជី សម្រាប់ការថ្កោលទោសចំពោះការរំលោភបំពានជាច្រើនក្នុងអំឡុងពេលនៃការបង្ក្រាបពីកងទ័ពដែលវាយឆ្មក់ដោយពួកសកម្មប្រយុទ្ធមកពីកងទ័ពរំដោះរ៉ូហ៊ីងយ៉ាអារ៉ាកាន។ បន្ទាប់ពីជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនកាលពីថ្ងៃសុក្រលោកស្រី អ៊ុង សានស៊ូជី លើកឡើងពីការទទួលយកទង្វើរបស់ក្រុមយោធាក្នុងការបង្ក្រាបទៅលើភូមិអ៊ីនឌីនថាជាជំហានថ្មីមួយដែលប្រទេសយើងបានធ្វើ។ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកចោទប្រកាន់កងទ័ពរបស់ប្រទេសភូមាថាជាអ្នកសម្អាតជាតិសាសន៍ខ្លួនឯង ហើយប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថាប្រទេសភូមាមានទោសពីបទប្រល័យពូជសាសន៍៕
