មិនអាចទទួលយកបាន៖ ប្រទេសទួរគីរិះគន់ក្រុមចម្រុះដែលដឹកនាំដោយអាមេរិកដាក់កងកម្លាំងស៊ីរីថ្មីតាមព្រំដែនដោយប្រើកងជីវពលឃើដ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ មករា ឆ្នា២០១៨

ក្រុមចម្រុះដែលដឹកនាំដោយអាមេរិកនិយាយថាខ្លួនកំពុងជួយបង្កើតកងកម្លាំងសន្ដិសុខតាមព្រំដែនរាប់ពាន់នាក់នៅក្នុងប្រទេសស៊ីរីដោយប្រើកងជីវពលឃើដ។ ការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនដែលក្រុងអង់ការ៉ា “មិនអាចទទួលយកបាន” កំពុងតែរារាំងចំណងទាក់ទងទ្វេភាគី។ មន្រ្តីកិច្ចការសាធារណៈរបស់ក្រុមចម្រុះលោក Colonel Thomas F. Veale ប្រាប់កាសែតគាំទ្រថាមនុស្សប្រមាណជា២៣០នាក់ត្រូវបានជ្រើសរើសថ្មី និងកំពុងទទួលការបណ្តុះបណ្តាលនៅ “ថ្នាក់ដំបូង BSF”។ កងកម្លាំងព្រំដែននឹងត្រូវដាក់ពង្រាយនៅតាមបណ្តោយនៃផ្នែកដែលគ្រប់គ្រងដោយក្រុមឃើដនៅតាមព្រំដែនស៊ីរីជាមួយប្រទេសអ៊ីរ៉ាក់ និងទួរគីក៏ដូចជាតាមបណ្តោយជ្រលង Euphrates។ យោងតាមមន្ត្រីបានឲ្យដឹងថាការប៉ាន់ប្រមាណអាចនឹងមានកម្លាំងសរុប៣០,០០០នាក់។ កងកម្លាំងពាក់កណ្តាលនៃអង្គភាពថ្មីនេះរួមបញ្ចូលដោយក្រុមយុទ្ធជនកងទ័ពប្រជាធិបតេយ្យស៊ីរី (SDF) និងពាក់កណ្តាលទៀតត្រូវជ្រើសរើសថ្មី។ ការិយាល័យកិច្ចការសាធារណៈក្រុមចម្រុះប្រាប់រ៉យទ័រតាមអ៊ីមែលថា “មូលដ្ឋានកម្លាំងថ្មីនេះគឺរៀបចំសមាជិក១៥,០០០នាក់នៃក្រុម SDF សម្រាប់បេសកកម្មថ្មីមួយនៅក្នុងកងកម្លាំងសន្តិសុខព្រំដែនដែលមានសកម្មភាពប្រឆាំងរដ្ឋអ៊ីស្លាមក្រុម ISIS។ វិធានការនេះធ្វើឱ្យសម្ព័ន្ធមិត្តណាតូសំខាន់មួយរបស់ក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្តគឺប្រទេសទួរគី។ ទីក្រុងអង់ការ៉ាមើលឃើញការចាប់យកអង្គភាព YPG របស់ឃើដដ៏រឹងមាំដែលជាផ្នែកមួយនៃក្រុម SDF ជាការបន្ថែមក្រុមភេរវករដល់គណបក្សកម្មករឃើដ (PKK)។ ការគាំទ្រឥតឈប់ឈររបស់សហរដ្ឋអាមេរិកសម្រាប់ YPG ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋទាំង២។ អ្នកនាំពាក្យប្រធានាធិបតីទួរគីលោក Ibrahim Kalin និយាយកាលពីថ្ងៃអាទិត្យដែលដកស្រង់ដោយទូរទស្សន៍ NTV ថា “សហរដ្ឋអាមេរិកផ្តល់ការគាំទ្រដល់ក្រុមសាខា PKK’s ស៊ីរី PYD-YPG ដោយផ្ទាល់ចំពោះការប្រយុទ្ធប្រឆាំងក្រុម ISIS ដែលជាជំហានគួរឱ្យព្រួយបារម្ភដើម្បីឱ្យក្រុមនេះក្លាយជាក្រុមភេរវករស្របច្បាប់ និងធ្វើឱ្យក្លាយជាក្រុមយូរអង្វេងនៅក្នុងតំបន់នេះ”។ មន្ត្រីរូបនេះបន្ថែមថា “វាពិតជាមិនអាចទៅរួចទេសម្រាប់ការទទួលយកបែបនេះ”។ ប្រទេសទួរគីនៅតែបន្តប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្មនៅក្នុង និងក្រៅព្រំដែនរបស់ខ្លួន។ កងកម្លាំងព្រំដែនថ្មីត្រូវរំពឹងថាឈរជើងនៅមូលដ្ឋានដែលមានទីតាំងនៅកៀកតំបន់ជិតសមាជិកផ្ទះរបស់ពួកគេ “ដើម្បីធានាថាកងកម្លាំងនឹងមានទំនាក់ទំនងទៅនឹងតំបន់ដែលពួកគេការពារ។ បើយោងតាមសម្ព័ន្ធមិត្តបានឱ្យដឹងថា “ក្រុមឃើដជាច្រើននឹងការពារនៅក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី “ខណៈដែលពួកសកម្មប្រយុទ្ធអារ៉ាប់នឹងមានវត្តមាននៅតាមបណ្តោយជ្រលង Euphrates និងតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់នៅភាគខាងត្បូងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here