ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៨
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃចន្ទនេះថាប្រទេសភូមាកំពុងកសាងជំរំបណ្តោះអាសន្នមួយសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន៣០,០០០នាក់ក្នុងការធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីការរត់គេចពីអំពើហិង្សានៅរដ្ឋរ៉ាឃីន ខណៈដែលប្រទេសភូមា និងបង់ក្លាដេសជួបគ្នាដើម្បីពិភាក្សាពីរបៀបអនុវត្តកិច្ចព្រមព្រៀងទៅលើការមាតុភូមិនិវត្តន៍។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណជា៦៥០,០០០នាក់ធ្វើដំណើរឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសបង់ក្លាដេសបន្ទាប់ពីមានការវាយឆ្មក់របស់កងទ័ពភូមាក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។ ការបង្ក្រាបនេះត្រូវពណ៌នាដោយសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិថាប្រទេសភូមាគឺជាអ្នកបោសសម្អាតជនជាតិភាគតិច ខណៈដែលប្រទេសនេះបដិសេធម្តងហើយម្តងទៀត។ មន្ត្រីជាច្រើនមកពីប្រទេសភូមា និងបង់ក្លាដែសជួបគ្នានៅថ្ងៃចន្ទនេះដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ដែលចុះហត្ថលេខានៅថ្ងៃទី២៣ ខែវិច្ឆិកា។ កិច្ចប្រជុំនៅរដ្ឋធានី Naypyitaw របស់ប្រទេសភូមាគឺជាកិច្ចប្រជុំដំបូងសម្រាប់ក្រុមការងាររួមគ្នាដែលបង្កើតឡើងដើម្បីស្វែងរកព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ។ កាសែត Global New Light of Myanmar របស់រដ្ឋនិយាយថាជំរុំមួយនៅក្នុងតំបន់ Hla Po Khaung ភាគខាងជើងនៃរដ្ឋរ៉ាឃីននឹងក្លាយជាជំរុំផ្លាស់ប្តូរបណ្តោះអាសន្នមួយសម្រាប់ប្រជាជនដែលត្រូវ “ទទួលយកជាប្រព័ន្ធ” សម្រាប់ការធ្វើមាតុភូមិនិវត្តន៍។ មន្រ្តីរបស់ប្រទេសបង់ក្លាដែសនិយាយថាវាមិនច្បាស់ទេនៅពេលដែលជនភៀសខ្លួនដំបូងអាចវិលត្រឡប់មកវិញនៅពេលដែលប្រទេសទាំងពីរចាំបាច់ត្រូវធ្វើការរបៀបផ្ទៀងផ្ទាត់អត្តសញ្ញាណជនភៀសខ្លួនដែលវិលត្រឡប់មកវិញនោះ។ ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សក៏សម្តែងការសង្ស័យអំពីផែនការនៃការតាំងលំនៅថ្មី ហើយទាមទារឱ្យមានដំណើរការប្រកបដោយតម្លាភាពដើម្បីការពារការវិលត្រឡប់ដោយស្ម័គ្រចិត្តពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៕
