ប្រទេសជប៉ុននិយាយថាប្រទេសចិនបញ្ជូននាវាមុជទឹកថាមពលនុយក្លេអ៊ែរទៅកោះដែលមានជម្លោះ

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៨

ប្រទេសជប៉ុននិយាយនៅថ្ងៃចន្ទនេះថាបានប្រទះឃើញនាវាមុជទឹករបស់កងនាវាចរចិនមួយគ្រឿងនៅក្នុងដែនទឹកនៃកោះក្នុងសមុទ្រចិនខាងកើត ហើយនាវាមុជទឹកនេះគឺជានាវានុយក្លេអ៊ែរថ្មី។ សេចក្តីថ្លែងការណ៍របស់ក្រុងតូក្យូចេញផ្សាយនៅថ្ងៃដដែលថាប្រទេសចិនប្រកាសអំពីនាវាឆ្មាំឆ្នេរសមុទ្រ៣គ្រឿងរបស់ខ្លួនល្បាតនៅដែនសមុទ្រឆ្ងាយពីកោះតាវយូដែលជាឈ្មោះទីក្រុងប៉េកាំងទទួលស្គាល់ ខណៈដែលប្រទេសជប៉ុនហៅកោះនេះថា Senkaku។ ប្រទេសជប៉ុនចាប់ផ្តើមការតវ៉ាជាផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបន្ទាប់ពីកងនាវាចររបស់ពួកគេរកឃើញនាវាចម្បាំង Jiangkai II ទម្ងន់៤,០០០តោន និងនាវាមុជទឹកមិនស្គាល់អត្តសញ្ញាណមួយនៅក្នុងដែនទឹកជុំវិញប្រជុំកោះតូក្យូ។ លោក Itsunori Onodera រដ្ឋមន្រ្តីនៃក្រសួងការពារជាតិជប៉ុនប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទននេះថានាវាមុជទឹកនេះត្រូវគេកំណត់ថាជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ផ្កាយរណប Shang-Class របស់ចិនដែលលោកនិយាយថានាវានេះអាចបំពាក់មីស៊ីលធុនស្រាលដែលមានរយៈចម្ងាយឆ្ងាយ។ លោក Onodera បន្តទៀតថា “នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក៏អាចបើកបរបានយូរ ហើយពិបាករកឃើញវាណាស់ព្រោះវាជ្រមុជទឹកយ៉ាងជ្រៅ” ។ លោកបន្ថែមថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលនាវាមុជទឹកឆ្លងកាត់ដែនទឹករបស់ប្រទេសយើង។ វាគឺជាសកម្មភាពមួយដែលបង្កើនភាពតានតឹងរបស់ឯកតោភាគី”។ ប្រទេសជប៉ុននឹងនៅតែប្រុងប្រយ័ត្នទៅលើរឿងនេះ។ ប្រទេសចិនមិនបញ្ជាក់ថាខ្លួនពិតជាបញ្ជូននាវាមុជទឹកទៅនោះទេ។ គួរបញ្ជាក់ផងដែរថាឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលប្រទេសជប៉ុនកំពុងជំរុញឱ្យធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលត្រីភាគីជាមួយមេដឹកនាំមកពីប្រទេសចិន និងកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here