ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៨
ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយកើតឡើងនៅក្នុងទីក្រុងបាដាដ។ ការបំផ្ទុះនេះសម្លាប់មនុស្សជាច្រើននាក់ ហើយពេលនេះចំនួនអ្នកស្លាប់កើនឡើងដល់៣៨ នាក់ នេះបើយោងតាមសេចក្តីរាយការណ៍របស់ AP។ ប៉ូលិស២នាក់ និងមន្រ្តីសុខាភិបាល៤នាក់និយាយថាការវាយប្រហារនៅព្រឹកថ្ងៃច័ន្ទបណ្តាលឲ្យមនុស្ស១០៥នាក់រងរបួស។ របាយការណ៍មុនៗនិយាយថាក្រោយកើតហេតុភ្លាមៗមានមនុស្ស២៦នាក់ស្លាប់។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែមានចំណុចសំខាន់ៗទាក់ទងនឹងក្រុមរដ្ឋអ៊ីស្លាម ISIS៕
