ប្រទេសអាឡឺម៉ង់បង្កើតអង្គភាពវីរជនទី៣ដោយសារតែមានការគម្រាមកំហែងអំពើភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៨

ប្រទេសអាឡឺម៉ង់នឹងបង្កើតអង្គភាពវីរជនទី៣ដែលអង្គភាពទី២នឹងបើកដំណើរការដោយសារតែមានការគម្រាមកំហែងអំពើរភេរវកម្មនេះបើយោងតាមការរាយការណ៍របស់ AP។ បន្ថែមទៅលើមូលដ្ឋាន GSG-9 ដែលស្ថិតនៅជិតទីក្រុង Bonn ភាគខាងលិចប្រទេសអាឡឺម៉ង់មានមូលដ្ឋានផ្សេងទៀតដូចជានៅទីក្រុង Berlin នឹងត្រូវបន្ថែមនេះបើយោងតាមប្រភពពីប្រធានក្រុមលោក Jerome Fuchs។ គួរបញ្ជាក់ផងដែរថាអង្គភាព GSG-9 បង្កើតឡើងដើម្បីឆ្លើយតបចំពោះការបរាជ័យរបស់សេវាកម្មសន្តិសុខអាឡឺម៉ង់ក្នុងការទប់ស្កាត់ការសម្លាប់រង្គាលនៃអត្តពលិកអ៊ីស្រាអែលនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ១៩៧២នៅទីក្រុង Munich។ ចំនួនពិតរបស់សមាជិកក្នុងអង្គភាពគឺមិនមានបង្ហាញជាសាធារណៈនោះទេ ប៉ុន្តែត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសមាជិកប្រមាណជា៤០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here