ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៨
ការប៉ះទង្គិចមួយកើតឡើងនៅជុំវិញអាកាសយានដ្ឋាន Mitiga ក្នុងរដ្ឋធានី Tripoli។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃច័ន្ទដែលបណ្តាលឱ្យផ្អាកជើងហោះហើរទាំងអស់នេះបើយោងតាមប្រភពព័ត៌មានពី Reuters។ គេឮសំឡេងកាំភ្លើងធំលាន់យ៉ាងខ្លាំងចេញពីកណ្តាលទីក្រុង។ គេរាយការណ៍ថាការប្រយុទ្ធគ្នានេះមានការពង្រាយកងកម្លាំងរណបពិសេស (Rada) ដែលជាក្រុមមួយក្នុងចំណោមក្រុមដែលមានឥទ្ធិពលបំផុតនៅក្នុងទីក្រុងដើម្បីប្រឆាំងនឹងក្រុមប្រជែងដែលមានមូលដ្ឋាននៅសង្កាត់ Tajoura ក្នុងក្រុង Tripoli។ Rada គឺជាអង្គភាពប្រឆាំងអំពើពុករលួយ និងប្រឆាំងអំពើភេរវកម្ម៕
