អេហ្ស៊ីបថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត២គ្រាប់នៅកណ្តាលក្រុងបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៨

ប្រទេសអេហ្ស៊ីបថ្កោលទោសយ៉ាងកាលពីថ្ងៃចន្ទនេះទៅលើការបំផ្ទុះគ្រាប់បែកអត្តឃាត២គ្រាប់ដែលបានវាយប្រហារកណ្តាលក្រុងបាដាដបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយកាសែត Alghad Press បានឲ្យដឹងថាក្រសួងការបរទេសអេហ្ស៊ីបបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារជនរងគ្រោះក៏ដូចជារដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ាក់ ហើយក៏បានជូនពរដល់អ្នកទទួលរងរបួសឲ្យឆាប់ជាសះស្បើយឡើងវិញ។ អេហ្ស៊ីបជាប្រទេសមួយដែលគាំទ្រប្រទេសអ៊ីរ៉ាក់យ៉ាងពេញលេញលើសង្គ្រាមប្រឆាំងនឹងអំពើភេរវកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមឲ្យដឹងថាការវាយប្រហារភេរវកម្មបែបនេះបង្ហាញឲ្យឃើញពីការពិតមួយថាអំពើភេរវកម្មបានក្លាយទៅជាបាតុភូតអន្តរជាតិមួយដែលសំដៅទៅលើសង្គមទាំងអស់។ អេហ្ស៊ីបបានបញ្ជាក់ជាថ្មីម្តងទៀតថាខ្លួននឹងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឥតឈប់ឈរ និងសម្របសម្រួលជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ដើម្បីរៀបចំយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយដើម្បីលុបបំបាត់អំពើភេរវកម្ម និងបញ្ចោញធនធានហិរញ្ញវត្ថុរបស់ខ្លួនដើម្បីប្រើប្រាស់លើការងារប្រយុទ្ធប្រឆាំងនេះ។ គួររំលឹកផងដែរថាកាលពីថ្ងៃចន្ទនេះមានហេតុការបំផ្ទុះគ្រាប់បែកអត្តឃាត២គ្រាប់ស្ថិតនៅក្នុងតំបន់ al-Tayaran Square កណ្តាលក្រុងបាដាដបណ្តាលឲ្យមនុស្ស២៦នាក់ស្លាប់ និង៩៥នាក់ទៀតរងរបួស។ ប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មាន Baghdad Today ថាជនរងគ្រោះជាច្រើនគឺជាសន្ដិសុខប្រុសៗ ហើយក៏បានប្រាប់ឲ្យដឹងទៀតថាការបំផ្ទុះគ្រាប់បែកនេះបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យានយន្តដែលចតនៅកន្លែងកើតហេតុ។ ប្រភពសន្តិសុខមួយទៀតបានប្រាប់សារព័ត៌មាន Shafaq ថាការបំផ្ទុះនេះកើតឡើងបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់បានពាក់ខ្សែក្រវ៉ាត់គ្រាប់បែកធ្វើការបំផ្ទុះខ្លួនឯងនៅកន្លែងដែលមានមនុស្សច្រើនកុះករស្ថិតនៅជិតតំបន់ al-Tayaran ដែលជាទីកន្លែងដែលមានកម្មករសំណង់ជាច្រើនបានប្រមូលផ្តុំគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here