ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨
ហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅថ្ងៃច័ន្ទដែលការបាញ់ប្រហារនេះ សម្លាប់មនុស្សជាច្រើននាក់។ អាជ្ញាធរប្រទេស Venezuela និយាយថាពួកគេចាប់ខ្លួនភេរវករបានចំនួន៥នាក់។ ទូរទស្សន៍រដ្ឋចុះផ្សាយថាមន្ត្រីប៉ូលិស២នាក់ត្រូវភេរវករបាញ់សម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយភេវរករ ប៉ុន្តែពុំមានព័ត៌មានលម្អិតបន្ថែមបញ្ជាក់ពីលោក Perez ឡើយ។ យោងតាមប្រភពព័ត៌មានពី Reuters បញ្ចាក់ឲ្យឱ្យដឹងថាអតីតប្រធានប៉ូលិសម្នាក់ឈ្មោះ Perez ត្រូវគេចាប់ខ្លួនពីបទប្រើប្រាស់ឧទ្ធម្ភាគចក្រ លួចយកគ្រាប់បែក និងបាញ់នៅអគារ រដ្ឋាភិបាលនៅខែមិថុនា និងបន្លំខ្លួនចូលកងអង្គភាពឆ្មាំជាតិក្នុងខែធ្នូដើម្បីលួចអាវុធ។ រដ្ឋាភិបាលលោក Nicolas Maduro ចាត់ទុកលោក Perez ថាជាភេរវជនជ្រុលនិយម និងជាភេរវករម្នាក់៕
