ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៨
ប្រភពសន្តិសុខមួយបាននិយាយថាមនុស្សម្នាក់ស្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅរដ្ឋធានីបាដាដ។ ប្រភពបានប្រាប់សារព័ត៌មាន Baghdad Today ថាម្ចាស់ក្រុមហ៊ុនសំណង់ម្នាក់ស្លាប់បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ដែលបានដាក់នៅក្នុងរថយន្តរបស់គាត់ផ្ទុះឡើងនៅក្នុងតំបន់ al-Tobji ភាគខាងលិចរាជធានីបាដាដ។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាកម្លាំងសន្តិសុខប្រញាប់ធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ហើយយកសាកសពទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យ។ យោងតាមការចេញផ្សាយប្រចាំខែរបស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិលសរុប៦៩នាក់ដោយមិនរាប់បញ្ចូលមន្រ្តីប៉ូលិសត្រូវបានសម្លាប់ខណៈ ១៤២នាក់ផ្សេងទៀតរងរបួសកាលពីខែធ្នូកន្លងមកដោយសារអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេស។ ក្នុងនោះដែរខេត្តដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរគឺខេត្តបាដាដដែលមានជនស៊ីវិល១២២នាក់ស្លាប់ និងរបួស (២៤នាក់ស្លាប់ និង៩៨នាក់រងរបួស)។ ខេត្ត Salahuddin ស្ថិតនៅចំណាត់ថ្នាក់ទី២ដោយមានមនុស្ស៧នាក់ស្លាប់ និង២៥នាក់រងរបួសចំណែកឯខេត្តបន្ទាប់គឺខេត្ត Kirkuk ដោយមានមនុស្ស១៥នាក់ស្លាប់ និង៦នាក់រងរបួស៕