លោក Jerry Chun Shing Lee អតីតមន្ត្រី CIA ត្រូវចាប់ខ្លួន “ក្នុងករណីស៊ើបអង្កេតនៅប្រទេសចិន”

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨

អតីតមន្រ្តី CIA ម្នាក់ត្រូវចាប់ខ្លួនក្រោមការចោទប្រកាន់ថាបានរក្សាទុកព័ត៌មានសម្ងាត់ខុសច្បាប់។ លោក Jerry Chun Shing Lee ទទួលបានសញ្ជាតិជាពលរដ្ឋអាមេរិកត្រូវចាប់ខ្លួនខណៈមកដល់អាកាសយានដ្ឋាន JFK នៅទីក្រុងញូយ៉កកាលពីថ្ងៃចន្ទនេះ។ លោកបានធ្វើការឱ្យ CIA នៅចន្លោះឆ្នាំ១៩៩៤ដល់២០០៧នៅពេលដែលលោកចាកចេញទៅកាន់ទីក្រុងហុងកុង។ ករណីនេះត្រូវបានគេគិតថាមានទំនាក់ទំនងទៅនឹងការស៊ើបអង្កេតរបស់ FBI ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១២ក្នុងករណី CIA អសមត្ថភាពប្រតិបត្តិការចារកម្មរបស់ខ្លួននៅក្នុងប្រទេសចិន។ ក្នុងរយៈពេល២ឆ្នាំមុនមានអ្នកផ្តល់ព័ត៌មានចំនួន២០នាក់ត្រូវបានសម្លាប់ឬជាប់គុក ហើយនេះជារឿងមួយនៃការបរាជ័យដ៏មហន្តរាយបំផុតក្នុងការស៊ើបការណ៍សម្ងាត់របស់អាមេរិក ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​នេះ។ ប៉ុន្តែក្រុមមន្ត្រីមិនបានដឹងទេថាត្រូវស្តីបន្ទោសឬក៏អត់ទេឬទិន្នន័យត្រូវគេលួច។ របាយការណ៍និយាយថាក្រុមអ្នកស៊ើបអង្កេតឥឡូវនេះសង្ស័យថាលោក Lee ជួយប្រទេសចិន។ កាសែត New York Times បាននិយាយថាចិនបានធ្វើឱ្យ CIA អសមត្ថភាពដោយបានបំផ្លាញប្រភពព័ត៌មានរបស់សហរដ្ឋអាមេរិក។

តើលោក Jerry Chun Shing Lee ជានរណា?

ឯកសារតុលាការបាននិយាយថាលោក Lee ដែលត្រូវបានគេស្គាល់ផងដែរថា Zhen Cheng Li បានបម្រើការនៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៨២-៨៦។ លោក Lee បានចាប់ផ្តើមអាជីពនៅ CIA ក្នុងឆ្នាំ១៩៩៤ ជាមន្រ្តីទទួលពាក្យបណ្ដឹង។ ហើយលោកជាអ្នករក្សាទុកការសម្ងាត់បំផុតនៃការត្រួតពិនិត្យ ហើយលោកជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់ Non-Disclosure Agreement (NDA) ផងដែរ។ តាមកាសែត New York Times រាយការណ៍ថានៅពេលដែលលោក Lee ចាកចេញពី CIA ក្នុងឆ្នាំ២០០៧ អ្នកដែលស្គាល់លោកបាននិយាយថាលោកចាកចេញពីទីភ្នាក់ងារនេះដោយមិនពេញចិត្ត បន្ទាប់ពីអាជីពរបស់លោកមិនមានការរីចំរើន។ យោងតាមរបាយការណ៍មួយបានឱ្យដឹងថាលោក Lee នៅតែនៅហុងកុង ហើយបានត្រឡប់មកអាមេរិកវិញក្នុងឆ្នាំ២០១២តែប៉ុណ្ណោះ ដោយមានការបញ្ឆោតថានឹងផ្តល់ការងារឱ្យធ្វើ។

តើមានអ្វីដែលបានកើតឡើងក្នុងកំឡុងពេលដំណើរទស្សនកិច្ចនោះ?

ការស៊ើបអង្កេតរបស់ FBI ចូលទៅក្នុងហេតុផលថាហេតុអ្វីបានជាសហរដ្ឋអាមេរិកកំពុងតែបាត់បង់អ្នកផ្តល់ព័ត៌មានជាច្រើននៅក្នុងប្រទេសចិន នេះជាចំណុចឡើងដល់កម្រិតខ្ពស់បំផុត។ នៅពេលលោកត្រឡប់មកអាមេរិកវិញក្នុងឆ្នាំ២០១២ ភ្នាក់ងារ FBI បានស្វែងរកលោកនៅបន្ទប់សណ្ឋាគារនៅរដ្ឋហាវ៉ៃ និងរដ្ឋវីជីនីព្រមទាំងបានរកឃើញសៀវភៅតូចចំនួន២ក្បាលជាមួយកំណត់ត្រាសម្ងាត់។ សៀវភៅទាំងនោះសរសេរកំណត់ត្រាដោយដៃដែលមានសេចក្ដីលម្អិតដូចជាឈ្មោះពិត និងលេខទូរស័ព្ទផ្ទាល់ខ្លួន និងការសម្ងាត់របស់បុគ្គលិក CIA ផងដែរ។ លោក Lee បានចាកចេញពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣។ បន្ទាប់មកកាសែត New York Times រាយការណ៍ថាលោកត្រូវបានសាកសួរដោយភ្នាក់ងារ FBI។ លោកទើបតែត្រូវឃាត់ខ្លួននៅពេលដែលលោកបានទៅបំពេញទស្សនកិច្ចផ្សេងទៀត។ លោក Lee មិនច្បាស់ទេថាលោកស្ថិតក្រោមការសង្ស័យ។

តើលោកត្រូវបានចោទប្រកាន់ពីអ្វី?

នាយកដ្ឋានយុត្តិធម៌បាននិយាយថាលោក Lee ក្នុងវ័យ៥៣ឆ្នាំត្រូវបានចោទប្រកាន់ចំពោះការរក្សាទុកព័ត៌មានការពារជាតិដោយខុសច្បាប់ ហើយប្រសិនបើផ្តន្ទាទោសនឹងប្រឈមមុខជាប់​ពន្ធនាគារជារហូតដល់១០ឆ្នាំ។ លោកមិនត្រូវបានចោទប្រកាន់ជាចារកម្មដែលអាចផ្តន្ទាទោសប្រហារជីវិតដោយរបាយការណ៍មួយចំនួនបានបង្ហាញថាសហរដ្ឋអាមេរិកប្រហែលជាមិនចង់បង្ហាញព័ត៌មានសម្ងាត់នៅក្នុងតុលាការ។ លោក Lee បានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធ Brooklyn កាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបានចាប់ខ្លួននៅឯ JFK។ លោកត្រូវបានឃុំខ្លួននៅទីនោះខណៈដែលរង់ចាំការផ្ទេរទៅឱ្យរដ្ឋវីជីនីជាកន្លែងដែលតុលាការសហព័ន្ធចោទប្រកាន់លោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here