ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨
ក្រុងម៉ូស្គូត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់វេទិកាក្នុងកិច្ចពិភាក្សាផ្ទាល់រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងអ្នកគាំទ្រចលនាតាលីបង់នេះបើយោងតាមប្រភពក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅមុនពេលមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov ទៅកាន់ទីក្រុង New York នៅថ្ងៃទី១៨-១៩ ខែមករា។ ប្រភពពី TASS រាយការណ៍ថាលោកនឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការកាត់បន្ថយការប្រើអាវុធធុនធ្ងន់ និងស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថាបទពិសោធន៏នៃកិច្ចប្រឹងប្រែងរបស់អន្ដរជាតិលើស្ថិរភាពនៅអាហ្វហ្គានីស្ថានបង្ហាញពីប្រសិទ្ធភាពនៃការប៉ុនប៉ងដោះស្រាយបញ្ហាដោយកម្លាំង។ លោកបន្ថែមថា ស្ថានភាពនៅអាហ្វហ្គានីស្ថានប៉ះពាល់ដល់ការអនុវត្តផែនការអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាពក្នុងតំបន់ជិតខាង៕