ទូរទស្សន៍ជប៉ុន NHK និយាយថាបុគ្គលិកជាអ្នកបញ្ជូនសញ្ញាម៉ីស៊ីល មិនមែនកំហុសបច្ចេកទេសមេកានិចទេ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨

ប្រព័ន្ធផ្សព្វផ្សាយសារធាណៈ NHK ចុះផ្សាយនៅថ្ងៃពុធថាបុគ្គលិកជាអ្នកជូនសញ្ញាច្រឡំអំពីការបាញ់ម៉ីស៊ីលរបស់កូរ៉េខាងជើងនៅជប៉ុន។ ប្រភព NHK បន្តថាបុគ្គលិកមានបំណងបញ្ជូនភ្លើងសញ្ញាព័ណ៌ថ្មី ហើយគាត់ក៏បដិសេធថាសញ្ញានេះមិនមែនជាការច្រឡំលើកំហុសបច្ចេកទេសមេកានិចអ្វីនោះទេនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ AP។ ប្រភពបន្ថែមថាតាមធម្មតាការបញ្ជូនដំណឹងមានជាប់ពាក់ព័ន្ធជាមួយនឹងការត្រួតពិនិត្យពីបុគ្គលិកជាច្រើន។ ការប្រកាសអាសន្នមិនពិតនេះកើតឡើងនៅថ្ងៃអង្គារក្រោយពីអាជ្ញាធរនៅរដ្ឋ Hawaii ផ្ញើការព្រមានខុសអំពីការវាយប្រហារម៉ីស៊ីលតាមរយៈទូរស័ព្ទចល័តនៅទូទាំងរដ្ឋដែលបង្កឱ្យមានការភ័យស្លន់ស្លោរយ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here