ប៉ូលិស២នាក់ស្លាប់ខណៈដែលជនជាតិអាមេរិក និងកាណាដាត្រូវគេចាប់ជំរិតនៅនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨

អ្នកនាំពាក្យប៉ូលិសម្នាក់និយាយនៅថ្ងៃពុធថាក្រុមឃាតករចាប់ខ្លួនជនជាតិអាមេរិកម្នាក់ និងជនជាតិកាណាដាម្នាក់នៅរដ្ឋ Kaduna ភាគខាងជើងនីហ្សេរីយ៉ា និងសម្លាប់មន្ត្រីប៉ូលិស២នាក់។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់សម្តីអ្នកនាំពាក្យប៉ូលិសនៅរដ្ឋ Kaduna លោក Mukhtar Aliyu និយាយថាជនជាតិអាមេរិក និងកាណាដាត្រូវក្រុមខ្មាន់កាំភ្លើងមិនស្គាល់មុខចាប់ខ្លួននៅជិតតំបន់ Kagarko នៅពេលពួកគេធ្វើដំណើរពីទីក្រុង Kaduna ទៅរដ្ឋធានី Abuja។ មន្រ្តីប៉ូលិសយាមល្បាត២រូបប្រយុទ្ធគ្នាជាមួយអ្នកចាប់ពង្រត់ដោយប្រើកាំភ្លើង ហើយក្រោយមកពួកគេក៏ត្រូវក្មាន់កាំភ្លើងទាំងនោះបាញ់សម្លាប់នេះបើយោងតាមប្រភពព័ត៌មានពីលោក Aliyu៕

LEAVE A REPLY

Please enter your comment!
Please enter your name here