យន្តហោះចម្បាំងរុស្ស៊ីហ្វឹកហាត់យុទ្ធសាស្ត្រចុះចតនៅលើផ្លូវហាយវ៉េ

0

ប្រភពពត៌មានពី RT​ ចេញផ្សាយថ្ងៃទី ១៧​ ខែ មករា​ ឆ្នាំ២០១៨

យោធារុស្ស៊ីប្រែក្លាយផ្លូវហាយវ៉េទៅផ្លូវរត់សម្រាប់យន្ដហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន ដូច្នេះអ្នកបើកបរអាចហ្វឹកហាត់ចុះចតដោយមិនបានត្រៀមទុក។ ចរាចរនៅលើផ្លូវហាយវ៉េតំបន់ Rostov ប្រទេសរុស្ស៊ីត្រូវផ្អាកជាបណ្តោះអាសន្នសម្រាប់ការហ្វឹកហាត់ហោះហើរយុទ្ធសាស្ត្រនៃអង្គភាពអាកាសចរណ៍ចម្រុះនៃកងទ័ពអាកាសនិងកងការពារអាកាសនៃស្រុកយោធាភាគខាងត្បូង។ យោធារុស្សីប្រកាសយន្តហោះចម្បាំង Sukhoi Su-30M2 និងយន្តហោះទម្លាក់គ្រាប់បែក SU-34 ចូលរួមសមយុទ្ធចុះចតយន្តហោះដ៏ធំរបស់ពួកគេនៅលើផ្លូវក្រាលកៅស៊ូប្រវែង១៨ម៉ែត្រ។ តែដោយសារតែលក្ខខណ្ឌអាកាសធាតុពិបាកចុះចតត្រូវអនុវត្តតាមវិធីសាស្រ្តដឹកជញ្ជូនវិញដោយគ្មានយន្តហោះប្រយុទ្ធធ្វើសកម្មភាពពេញលេញនៅលើដី។ យន្ដហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកធ្វើការវាយប្រហារលើអាកាសជាមួយការក្លែងបន្លំពីសត្រូវ ហើយបង្ហាញចលនាស្មុគស្មាញ។ ក្នុងផ្នែកសមយុទ្ធនេះកងកម្លាំងត្រូវចេះការពារផ្លូវរត់ដែលវាយប្រហារពីសត្រូវខណៈដែលឧទ្ធម្ភាគចក្រ Ka-27 ធ្វើបេសកកម្មជួយសង្គ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here