ការឡោមព័ទ្ធរយៈពេល១២ម៉ោងនៅសណ្ឋាគារ Intercontinental ក្នុងទីក្រុង Kabul ត្រូវបញ្ចប់ដោយសម្លាប់អ្នកវាយប្រហារទាំងអស់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨

អ្នកវាយប្រហារទាំងអស់នៅសណ្ឋាគារ Intercontinental ក្នុងទីក្រុង Kabul ប្រទេសអាហ្វហ្គានីស្ថានត្រូវគេសម្លាប់ទាំងអស់ ហើយចំណាប់ខ្មាំងត្រូវគេដោះលែងនេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាល។ ប្រជាពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ស្លាប់ក្នុងការវាយប្រហារ និងយ៉ាងហោចណាស់មានមនុសុ្ស៦នាក់រងរបួស។ ដើម្បីបញ្ចប់ប្រតិបត្តិការត្រូវចំណាយពេល១៧ម៉ោង និងមានចំនួនអ្នកស្លាប់កើនដល់១៨នាក់នេះបើយោងតាមប្រភពព័ត៌មានពី TOLOnews។ យោងតាមប្រជាជនក្នុងតំបន់នោះបញ្ជាក់ថាក្រោយប្រតិបត្តិការចប់គេនៅតែឮស្នូរគ្រាប់កាំភ្លើងនៅឡើយ។ ក្រោយមកអ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបញ្ជាក់ថាគេបន្តប្រតិបត្តិការបោសសម្អាត។ កងកម្លាំងអាហ្វហ្គានីស្ថានចំណាយពេលជាង១២ម៉ោងដើម្បីដោះលែងចំណាប់ខ្មាំងប្រមាណជា១៦០នាក់ដែលក្នុងនោះមានជនបរទេសច្រើនជាង៤០នាក់។ យោងតាមប្រភពកាសែត TOLOnews ដកស្រង់សម្តីសាក្សីបញ្ជាក់ឲ្យដឹងថាអ្នកវាយប្រហារទាំងអស់មានចំនួន៥នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here