ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨
កងទ័ពស៊ីរី និងកម្លាំងយោធាប្រមូលផ្តុំគ្នាយ៉ាងច្រើនជាមួយក្រុម Al-Nusra Front នៅភាគខាងលិចខេត្ត Idlib ដើម្បីរំដោះព្រលានយន្តហោះ Abu Duhur ពីពួកជីហាដនេះបើយោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីរាយការណ៍កាលពីថ្ងៃអាទិត្យ។ ក្រសួងបន្ថែមថាក្នុងអំឡុងពេលប្រយុទ្ធ កងទ័ពស៊ីរីបណ្តេញពួកសកម្មជនជីហាដចេញពីព្រលានយន្តហោះ Abu Duhur ដែលទីនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមភេរវករនោះតាំងពីខែកញ្ញា ឆ្នាំ២០១៥៕