ស្ត្រីជនជាតិអាឡឺម៉ង់ម្នាក់ត្រូវកាត់ទោសប្រហារជីវិតនៅប្រទេសអ៊ីរ៉ាក់ពីបទចូលរួមសកម្មភាពជាមួយរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៨

តុលាការព្រហ្មទណ្ឌអ៊ីរ៉ាក់សម្រេចថាស្ត្រីជនជាតិអាឡឺម៉ង់ដែលមានដើមកំណើត ពីប្រទេសម៉ារ៉ុកត្រូវទទួលទោសប្រហារជីវិតដែលនាងជាប់ចោទពីបទចូលរួមជាមួយរដ្ឋអ៊ីស្លាម (IS អតីត ISIS) នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរបស់តុលាការ។ ស្រ្តីម្នាក់ដែលមិនបញ្ចេញឈ្មោះជាប់ទោសពីបទដឹកជញ្ចនសម្ភារៈជួយក្រុមភេរវករប្រព្រឹត្តបទឧក្រិដ្ឋ និងចូលរួមវាយប្រហារទៅលើកងកម្លាំងសន្ដិសុខនេះបើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យតុលា ការលោក Abdul-Sattar Bayrkda។ លោកបន្ថែមថាជនជាប់ចោទចូលរួមជាមួយក្រុមឧទ្ទាម IS បន្ទាប់ពីនាងធ្វើដំណើរពីប្រទេសអាឡឺម៉ង់ទៅប្រទេសស៊ីរី និងបន្តទៅកាន់ប្រទេសអ៊ីរ៉ាក់ជាមួយកូនស្រី២នាក់របស់នាង។ ស្ត្រីរូបនេះត្រូវកងកម្លាំងអ៊ីរ៉ាក់ចាប់ខ្លួននៅឆ្នាំមុនក្នុងអំឡុងពេលការប្រយុទ្ធគ្នានៅក្រុងម៉ូស៊ូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here