ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៨
បុរសម្នាក់សន្យារក្សាភក្ដីភាពចំពោះមេដឹកនាំរដ្ឋអ៊ីស្លាម (IS អតីត ISIS) លោក Abu Bakr al-Baghdadi ថែមទាំងមានដោតទង់ជាតិខ្មៅពីក្រោយនៅក្នុងខ្សែវីដេអូរមួយដែលក្រោយមកគេចោទប្រកាន់គាត់ពីបទប៉ុនប៉ងវាយប្រហារនៅក្នុងប្រទេសបារាំង។ រឿងនេះត្រូវគេជឿជាក់ថាវានឹងក្លាយជាការវាយប្រហារលើកដំបូងក្នុងឆ្នាំ២០១៨។ បុរសវ័យ៣៣ឆ្នាំម្នាក់ដែលដំបូងប៉ូលិសមិនស្គាល់អត្តសញ្ញាណទេ តែក្រោយមកប៉ូលិសចាប់ខ្លួនបុរសនោះនៅជិតទីក្រុង Nimes នៅថ្ងៃអង្គារនេះបើយោងតាមប្រភពព័ត៌មានពី AFP។ ប្រភពផ្សេងៗទៀតនិយាយថាផលិតផលមួយចំនួនដែលអាចប្រើដើម្បីបង្កើតគ្រឿងផ្ទុះ និងឧបករណ៍ដែលអាចបំផ្ទុះបាន (មានបំពង់មួយដែលពោរពេញដោយម្សៅ) និងមានឧបករណ៍ដើម្បីបង្កាត់ភ្លើងត្រូវប៉ូលិសរឹបអូសបាននៅពេលប៉ូលិសធ្វើការវាយឆ្មក់ចាប់ខ្លួនបុរសនោះ។ វីដេអូរជាច្រើនដែលបុរសនោះថតនៅឆ្នាំមុនក៏ត្រូវគេរឹបអូសផងដែរ។ ជនសង្ស័យត្រូវសមត្ថកិច្ចចោទប្រកាន់ពីបទចូលរួមជាមួយភេរវករ និងត្រូវសមត្ថកិច្ចចាប់ឃុំឃាំងខ្លួន។ យោងតាមការស៊ើបអង្កេតបឋម បញ្ជាក់ថាបុរសនោះរៀបចំផែនការដើម្បីអនុវត្តអំពើរហិង្សា៕