សហរដ្ឋអាមេរិកក្បត់ទាំងប្រទេសទួរគី និងក្រុមឃើដ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៨

សប្តាហ៍មុនសហរដ្ឋអាមេរិកប្រកាសបង្កើតកងកម្លាំងថ្មីជាមួយក្រុមឃើដនៅក្បែរព្រំដែនទួរគី។ ក្រោយពីប្រទេសទួគីបញ្ចេញប្រតិកម្មជាមួយនឹងគម្រោងរបស់សហរដ្ឋអាមេរិក មន្ទីរបញ្ចកោណនិយាយថាខ្លួនមិនបានបង្កើតកងទ័ពថ្មីឬកម្លាំងការពារព្រំដែនពិសេសទេ។ លោក Glazebrook កត់សម្គាល់ថាវាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិកក្បត់ទាំងប្រទេសទួរគី និងក្រុមឃើដក្នុងជម្លោះនេះ។ ដំបូងសហរដ្ឋអាមេរិកក្បត់នឹងប្រទេសទួរគីប្រកាសបង្កើតកងកម្លាំងសន្តិសុខព្រំដែនជាមួយក្រុមឃើដដោយមិនពិគ្រោះយោបល់ជាមួយប្រទេសទួរគី។ តែក្រោយមកនៅពេលដែលប្រទេសទួគីប្រកាសថាអ្នកណាគាំទ្រក្រុមឃើដនឹងក្លាយជាគោលដៅរបស់ប្រទេសទួរគីនោះអាមេរិកក៏បោះបង់ពួក ឃើដទាំងអស់ដោយនិយាយថាអាមេរិកមិនមានអ្វីដែលត្រូវធ្វើជាមួយក្រុមនោះទេ ហើយបើកដៃឲ្យប្រទេសទួរគីសំលាប់ពួកឃើដដោយសេរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here