ប្រទេសបារាំងប្រឈមមុខនឹងគ្រោះថ្នាក់ពីអំពើរភរវកម្មខ្ពស់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០១៨

ការគម្រាមកំហែងអំពើរភេរវកម្មក្នុងប្រទេសបារាំងនៅមានកម្រិតខ្ពស់នៅឡើយនេះបើយោងតាមប្រសាសន៍របស់លោកព្រះរាជអាជ្ញា។ លោកបន្តថា ការគម្រាមកំហែងធ្លាប់តែកើតនៅខាងក្រៅប្រទេសបារាំង ប៉ុន្តែបច្ចុប្បន្នវាចាក់ឫស និងដុះដាលក្នុងប្រទេសដែលធ្វើឲ្យការប្រយុទ្ធប្រឆាំងអំពើភេរវកម្មកាន់តែមានភាពលំបាក។ ព្រះរាជអាជ្ញាលោក Francois Molins ប្រាប់អ្នកផ្សព្វផ្សាយព័ត៌មានអឺរ៉ុប RTL ថាកត្តានេះមកពីមានការបែកខ្ញែករបស់ក្រុម caliphate ក្រោមស្ថានភាពតឹងតែងផ្នែកយោធានៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។ នេះជាមូលហេតុដែល Daesh (ជាឈ្មោះជំនួសសម្រាប់សម្គាល់រដ្ឋអ៊ីស្លាម) ប្រាប់អ្នកប្រយុទ្ធរបស់ខ្លួនថាកុំទៅចូលរួមជាមួយអង្គភាពភេវរកម្មនៅខាងក្រៅ ចូរនៅផ្ទះ ហើយប្រព្រឹត្តអំពើភេរវកម្មលើដែនដីដែលអ្នករស់នៅចុះ។ វាពិតជាមានការលំបាកសម្រាប់មន្រ្តីអនុវត្តច្បាប់ក្នុងការតាមដានមនុស្សដែលភ្នាក់ងារស៊ើបការសម្ងាត់មិនធ្លាប់ស្គាល់ពីមុន។ បញ្ហាប្រឈមដ៏ធំបំផុតសព្វថ្ងៃនេះគឺកំណត់អត្តសញ្ញាណអ្នកដែលមិនស្ថិតនៅក្នុងការតាមដាន។ ប្រទេសបារាំងមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីខែមករា ឆ្នាំ២០១៥ ក្រោយពីមានការវាយប្រហារភេរវកម្មដែលមានទំនាក់ទំនងជាមួយពួកឧទ្ទាម IS។ ភាពរន្ធត់បំផុតនៃអំពើរភេវរកម្មកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលសម្លាប់មនុស្សចំនួន១៣០នាក់ និងបណ្តាលឲ្យមនុស្សរាប់រយនាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការវាយប្រហារនៅក្នុង និងជុំវិញទីក្រុងប៉ារីស៕

LEAVE A REPLY

Please enter your comment!
Please enter your name here