ប្រភពព័ត៌មានពី RT ចុះផ្សាយនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៨
នៅថ្ងៃពុធនេះរដ្ឋាភិបាលប្រទេសប៉ាគីស្ថានថ្កោលទោសចំពោះយន្តគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកដែលវាយប្រហារនៅក្នុងទឹកដីរបស់ខ្លួន។ យន្តបំពាក់គ្រាប់ម៉ីស៊ីលគ្មានមនុស្សបើកកំណត់គោលដៅលើជំរំជនភៀសខ្លួននៅភាគពាយព្យតំបន់ Kurram។ សកម្មភាពឯកតោភាគីនេះធ្វើឱ្យប៉ះពាល់ដល់ស្មារតីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នេះបើយោងតាមប្រភពដកស្រង់ពីសេចក្តីថ្លែងការណ៍។ មន្ត្រីសន្ដិសុខប៉ាគីស្ថាន២រូបនិយាយថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកលើផ្ទះ១ខ្នងនៅភាគពាយព្យប្រទេសប៉ាគីស្ថានសម្លាប់យុទ្ធជន២នាក់ដែលជាបណ្តាញ Haqqani របស់ក្រុមតាលីបង់ក្នុងប្រទេសប៉ាគីស្ថាន៕