ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៨
ក្រុមឧទ្ទាម Houthi ហាមឃាត់សមាជិកអង្គការសហប្រជាជាតិ៣៥នាក់ និងភ្នាក់ងារអន្តរជាតិរូមជាមួយក្រុមសង្គ្រោះដែលធ្វើការនៅក្នុងទឹកដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមទាំងនោះ។ អ្នកនាំពាក្យឲ្យក្រុមឧទ្ទាមម្នាក់បដិសេធចំពោះការចោទប្រកាន់នេះ។ ឯកសារលើ Twitter បង្ហោះដោយស្ថានទូតប្រទេសយេម៉ែនក្នុងទីក្រុង Washington បង្ហាញបញ្ជីឈ្មោះភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៣៥នាក់ និងបុគ្គលិករបស់អង្គការសុខភាពពិភពលោក និងសមាជិករបស់អង្គការ Oxfam។ គេអះអាងថាឯកសារនេះចុះហត្ថលេខាដោយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្ព័ន្ធមិត្ត Houthi។ ឯកសារនោះ បញ្ជាជាផ្លូវការឲ្យហាមឃាត់ភ្នាក់ងារអង្គការសហប្រជាជាតិ និងសមាជិកផ្សេងទៀតពីចលនាសង្គ្រោះ និងបញ្ជាឲ្យមានការគ្រប់គ្រងអ្នកទាំងនោះ៕









