ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៨
រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសបារាំងនិយាយនៅថ្ងៃពុធថាពុំមានទស្សនៈវិស័យណាមួយមានភាពច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានយោបាយក្នុងប្រទេសស៊ីរីក្រៅពីមានកិច្ចចរចាសន្តិភាពដឹកនាំដោយអង្គការសហប្រជាជាតិនៅទីក្រុង Vienna។ លោក Jean-Yves Le Drian រៀបរាប់ថាការចរចានេះជាក្តីសង្ឃឹមចុងក្រោយ។ លោក Le Drian ប្រាប់សមាជិកសភាបារាំងថាលោកសង្ឃឹមថារបៀបវារៈស្តីពីសន្តិភាពនឹងត្រូវលើកឡើងពិភាក្សាក្នុងកិច្ចប្រជុំនៅទីក្រុង Vienna៕