ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៨
ក្រុមចម្រុះដែលដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុមជីហាដនិយមរដ្ឋអ៊ីស្លាម (IS) បាននិយាយថាខ្លួនបានសម្លាប់សកម្មប្រយុទ្ធរហូតដល់១៥០នាក់នៅក្នុងការវាយប្រហារតាមអាកាសនៅទីស្នាក់ការកណ្តាលនៅប្រទេសស៊ីរី។ សេចក្តីថ្លែងការណ៍មួយបាននិយាយថាការវាយប្រហារបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅជិតអាល់សាហ្វានៅកណ្តាលជ្រលងទន្លេ Euphrates នៅក្នុងខេត្តភាគអាគ្នេយ៍នៃតំបន់ Deir al-Zour។ ការស៊ើបការណ៍មួយ និងការសង្កេតគោលដៅនៅតែបន្តដើម្បីធានាថាមិនមានជនស៊ីវិលរងគ្រោះបន្ថែមទៀតទេ។ មិនមានការបញ្ជាក់អំពីការវាយប្រហារពី IS ឬអ្នកគាំទ្ររបស់ក្រុមនេះនៅឡើយទេ។ ទោះជាយ៉ាងណាក្រុមរបស់ទីភ្នាក់ងារព័ត៌មាន Amaq បាននិយាយថាមានមនុស្ស១៤នាក់រួមទាំងស្ត្រី៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបានតម្រង់គោលដៅលើអាល់សាហ្វាកាលពីថ្ងៃអង្គារ។ សកម្មជនដែលគ្រប់គ្រងគេហទំព័រ Deirezzor24 ក៏បាននិយាយថាភូមិនេះរងការវាយប្រហារកាលពីថ្ងៃនោះ។ ក្រុមចំរុះបាននិយាយថាក្រុមនេះបានបាត់បង់ទឹកដី៩៨%ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤នៅពេលដែលបានប្រកាសពីការបង្កើតការិយាល័យរបស់ “caliphate”។ ក្រុម IS ពេលនេះគ្រប់គ្រងតែតំបន់នៅដាច់ឆ្ងាយៗនៅក្នុងប្រទេសស៊ីរីដែលរួមបញ្ចូលទាំងតំបន់មួយចំនួននៅតាមជ្រលងភ្នំអ៊ុយក្រែនដែលជាកន្លែងរងការវាយប្រហារដោយសម្ព័ន្ធមិត្តជនជាតិឃើដដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ្នកប្រយុទ្ធអារ៉ាប់ហៅថាកងទ័ពប្រជាធិបតេយ្យស៊ីរី (SDF) ក៏ដូចជាកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍ចំរុះមួយបាននិយាយថា “ការវាយប្រហារនេះគឺជាក់លាក់” ទៅលើទីស្នាក់ការកណ្តាល IS និងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងនៅក្បែរអាល់សាហ្វាកើតឡើងបន្ទាប់ពីប្រតិបត្ដិការចារកម្មទូលំទូលាយមួយដែលរួមបញ្ចូលទាំងយុទ្ធជន SDF ជួយក្នុងការតាមដានគោលដៅ។ “ការរួមបញ្ចូលគ្នានៃការស៊ើបការណ៍សម្ងាត់នឹងបន្តតាមដានទៅលើគោលការណ៍ដើម្បីធានាថាមិនមានគ្រោះថ្នាក់ដោយចៃដន្យដល់ប្រជាជន។ ពួកសកម្មប្រយុទ្ធបាន “ប្រមូលផ្តុំចលនា” នៅការិយាល័យកណ្តាលមុននឹងមានការវាយលុកកើតឡើងដែលសម្លាប់សកម្មជនប្រយុទ្ធប្រមាណជា១៤៥ ទៅ១៥០នាក់នេះបើយោងតាមក្រុមចម្រុះលើកឡើង។ លោកឧត្តមសេនីយ៍ James Jarrard មេបញ្ជាការប្រតិបត្តិការពិសេសសម្រាប់សម្ព័ន្ធមិត្តបាននិយាយថាការវាយប្រហារនេះបញ្ជាក់ពីការអះអាងរបស់យើងថាការប្រយុទ្ធដើម្បីរំដោះប្រទេសស៊ីរីគឺនៅយូរណាស់។ ដៃគូរ SDF របស់យើងនៅតែឆ្ពោះទៅមុខជារៀងរាល់ថ្ងៃ និងការលះបង់ ហើយយើងទាំងអស់គ្នានៅតែស្វែងរកការកំណត់គោលដៅ និងសម្លាប់ក្រុមភេរវករ IS ដែលរក្សាជំហរជ្រុលនិយមរបស់ពួកគេនៅក្នុងតំបន់នេះ”។ មតិយោបល់ពីឧត្តមសេនីយ៍បានលើកឡើងថាកងទ័ពទួរគី និងពួកឧទ្ទាមស៊ីរីបានបន្តការវាយលុកប្រឆាំងនឹងកងជីវពលឃើដដែលគ្រប់គ្រងដោក្រុម SDF ដែលមានអង្គភាពការពារប្រជាជន (YPG) នៅតំបន់ព្រំដែនអាហ្វ្រិនខាងលិច។ ទទឹមនឹងនេះផងដែរប្រទេសទួរគីនិយាយថាកងជីវពលគឺជាផ្នែកបន្ថែមនៃគណបក្សពលករឃើដ (PKK) ដែលត្រូវបានហាមឃាត់ និងកំពុងប្រយុទ្ធគ្នាដើម្បីទទួលបានស្វ័យភាពឃើដនៅក្នុងប្រទេសទួរគីអស់ជាច្រើនទសវត្សមកហើយ។ ចំណែកឯ YPG បដិសេធរាល់ការភ្ជាប់ដោយផ្ទាល់ជាមួយនឹង PKK ផងដែរ៕