ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៨
ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយកើតឡើងនៅឆ្នេរសមុទ្រក្នុងក្រុង Barranquilla សម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងរងរបួសជាច្រើននាក់។ អាជ្ញាធរសង្ស័យថាការបំផ្ទុះគ្រាប់បែកនេះធ្វើឡើងដោយក្រុមឧក្រិដ្ឋជនជាច្រើននាក់ដែលជាការសងសឹករបស់ពួកគេប្រឆាំងនឹងការបង្ក្រាបរបស់ប៉ូលិសនាពេលថ្មីៗនេះ។ សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ប៉ុន្តែអាជ្ញាធរជឿជាក់ថាមានមនុស្សជាច្រើននាក់ជាប់ពាក់ព័ន្ធ ហើយអាជ្ញាធរប្រកាសផ្តល់ប្រាក់រង្វាន់ប្រមាណជា១៨,០០០ដុល្លារសម្រាប់ព័ត៌មានដែលទាក់ទងជនល្មើស៕
