ការប៉ះទង្គិចធ្ងន់ធ្ងរកើតឡើងរវាងកងទ័ពគាំទ្រដោយសាអ៊ូឌីតជាមួយក្រុមផ្តាច់ខ្លួនគាំទ្រដោយអារ៉ាប់រួមនៅប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៨

ការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរមួយកើតឡើងរវាងកងទ័ពគាំទ្រដោយសាអ៊ូឌីតជាមួយក្រុមផ្តាច់ខ្លួនគាំទ្រដោយអារ៉ាប់រួមនៅផែក្នុងទីក្រុងយេម៉ែននេះបើយោងតាមការរាយការណ៍របស់ AP។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាអ្នកស្រុកភៀសខ្លួនចេញពីទីក្រុង។ កងកម្លាំងរបស់ប្រធានាធិបតី Abdrabbuh Mansur Hadi ដាក់ពង្រាយនៅទូទាំងទីក្រុងដើម្បីទប់ស្កាត់ការតវ៉ាដែលដឹកនាំ ដោយក្រុមបំបែកខ្លួនទាមទារឲ្យរដ្ឋាភិបាលចុះចេញពីដំណែងដោយពួកគេចោទប្រកាន់រដ្ឋាភិបាលពីអំពើពុករលួយ។ យ៉ាងហោចណាស់មនុស្សចំនួន១២នាក់ស្លាប់ និង២៣នាក់ផ្សេងទៀតរងរបួសនេះបើយោងតាមប្រភពព័ត៌មានពីមន្ទីពេទ្យដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here