ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៨
អ្នកប្រយុទ្ធឃើដសម្លឹងទៅសហរដ្ឋអាមេរិកក្នុងការជួយប្រយុទ្ធប្រឆាំងកងទ័ពទ័ពទួរគីនៅក្នុងទីក្រុង Manbij មានអ្នកខ្លះចោទថាក្រុងវ៉ាស៊ីនតោនមានអាកប្បកិរិយា២ផ្សេងគ្នាបន្ទាប់ពីមិនបានធ្វើអ្វីដើម្បីការពារក្រុង Afrin ពី “ការកាន់កាប់របស់ទួរគី”។ មន្រ្តីយោធាឃើដម្នាក់ឈ្មោះ Khalil ប្រាប់ទីភ្នាក់ងារ Ruptly RT ថាយើងមើលឃើញអាកប្បកិរិយា២របស់ក្រុមចម្រុះជាពិសេសកងកម្លាំងសហរដ្ឋអាមេរិក។ អ្វីដែលយើងទាមទារពីសហរដ្ឋអាមេរិកគឺដើម្បីបំពេញតាមការសន្យាចំពោះ “កងកម្លាំងប្រដាប់អាវុធស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក” ដែលជួយការពារតំបន់រំដោះនានារួមទាំងក្រុង Afrin ដែលយើងមើលឃើញថាកំពុងប្រយុទ្ធយ៉ាងខ្លាំងក្លា និងយ៉ាងសាហាវរយ:ពេល៧ថ្ងៃប្រឆាំងនឹងការកាន់កាប់របស់ទួរគី។ សហរដ្ឋអាមេរិកមិនបានលូកដៃចូលនៅពេលដែលប្រទេសទួរគីបើកប្រតិបត្តិការវាយប្រហារដោយក្រុម Olive របស់ខ្លួននៅក្រុង Afrin ព្រមទាំងទីក្រុងអង់ការ៉ានិយាយថាគោលបំណងខ្លួនគ្រាន់តែប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជននៅក្នុងតំបន់។ អ្នកនាំពាក្យសេតវិមានថាលោកប្រធានាធិបតី ត្រាំ និយាយផ្ទុយដោយមានការព្រួយបារម្ភការកើនឡើងអំពើហិង្សានៅក្រុង Afrin អាចប៉ះពាល់ដល់គោលដៅរួមរបស់យើងនៅក្នុងប្រទេសស៊ីរី។ គាត់ជំរុញឱ្យប្រទេសទួរគីអនុវត្តដោយមានការប្រុងប្រយ័ត្នដើម្បីជៀសវាងសកម្មភាពបង្កជម្លោះរវាងកងកម្លាំងទួរគី និងអាមេរិក៕
