ប្រទេសប្រេស៊ីល៖ ក្រុមអ្នកប្រយុទ្ធវាយលុកក្លឹបរាត្រីក្នុងទីក្រុង Fortaleza សម្លាប់មនុស្ស១៤នាក់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៨

ក្រុមខ្មាន់កាំភ្លើងវាយលុកក្លឹបរាត្រីនៅភាគឦសានប្រទេសប្រេស៊ីលដែលបានសម្លាប់មនុស្សយ៉ាងតិច១៤នាក់។ រថយន្ត៣គ្រឿងរបស់ក្រុមខ្មាន់កាំភ្លើងបានចូលទៅក្នុងទីកន្លែងជួបជុំគ្នាមួយកន្លែងដែលមានទីតាំងស្ថិត នៅជាយក្រុង Fortaleza អំឡុងពេលប៉ុន្មានម៉ោងកាលពីព្រឹកថ្ងៃសៅរ៍។ មានក្មេងជំទង់២នាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ និងមនុស្សជាច្រើននាក់ត្រូវគេយកទៅមន្ទីរពេទ្យដែលរួមទាំងក្មេងប្រុសអាយុ១២ឆ្នាំផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាក្រុមវាយប្រហារមានការពាក់ព័ន្ធជាមួយនឹងក្រុមឧក្រិដ្ឋជនក្នុងការជួញដូរគ្រឿងញៀនផងដែរ។ ទទឹមនឹងនេះ លេខាធិការសន្តិសុខរដ្ឋ Ceara លោក Andre Costa បានបញ្ជាក់អំពីការស្លាប់ នៅក្លឹប Forro do Gago នៅក្នុងសន្និសីទសារព័ត៌មានមួយផងដែរ។ យោងតាមបណ្តាញព័ត៌មាន Globo ដែលដកស្រង់សម្តីរបស់លោក Costa បានឲ្យដឹងថា “មិន​មាន​ហេតុផល​សម្រាប់ការភ័យស្លន់ស្លោ និងការភ័យខ្លាចនោះទេ”។ លោក Costa ​បាន​និយាយ​ថា “វាជាព្រឹត្តិការណ៍តែមួយដែលបានកើតឡើងនៅទូទាំងពិភពលោកដែលមានមនុស្សស្លាប់៥០នាក់ឬ៦០នាក់”។ លោកបានបន្ថែមថាប៉ូលិសមិនអាចធ្វើអ្វីដើម្បីបញ្ឈប់វាបាននោះទេ។ កាលពីឆ្នាំកន្លងទៅមានឃាតកម្មចំនួន៥,១១៤ករណីនៅរដ្ឋ Ceara កើនឡើង៥០%ពីឆ្នាំ ២០១៦។ វាគឺជាចំនួនខ្ពស់បំផុតចាប់តាំងពីរដ្ឋនេះបានចាប់ផ្តើមបញ្ចេញទិន្នន័យ ក្នុងឆ្នាំ២០១៣មកម្លេះ។ គួររំលឹកផងដែរថាមានការបាញ់ប្រហារនៅក្លឹបរាត្រីមួយកាលពីឆ្នាំ២០១៥ បានសម្លាប់មនុស្ស១១នាក់ដែលភាគច្រើនជាក្មេងជំទង់ ហើយវាជាការវាយប្រហារដែលមានមនុស្សស្លាប់ដ៏ច្រើននៅក្នុងកំណត់ត្រានៅរដ្ឋ Ceara ប្រទេសប្រេស៊ីលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here