ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៨
អាជ្ញាធរប្រទេសទួរគីឃុំខ្លួនមនុស្សប្រមាណជា៣១១នាក់ពីបទឃោសនារើសភេរវករលើបណ្តាញសង្គម និងរិះគន់លើប្រតិបត្តិការយោធារបស់ប្រទេសទួរគីនៅតំបន់ Afrin នេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ AP។ ក្រសួងមហាផ្ទៃនិយាយនៅថ្ងៃច័ន្ទថាជនសង្ស័យជាប់ពាក់ព័ន្ធជាមួយក្រុមឃើដត្រូវគេចាប់ឃុំខ្លួននៅសប្តាហ៍មុន។ ក្រុងអង់ការ៉ាចាត់ទុកអង្គភាព YPG ជាផ្នែកមួយរបស់ក្រុមភេរវករ។ ប្រទេសទួរគីបើកប្រតិបត្តិការយោធាមួយហៅថា Operation Olive Branch នៅថ្ងៃទី២០ ខែមករា ដើម្បីសម្អាតក្រុម YPG ពីតំបន់ Afrin។ បណ្តាញរាយការណ៍គ្មានព្រំដែនរិះគន់ចំពោះការចាប់ឃុំខ្លួននេះ៕