កងទ័ពអ៊ីរ៉ាក់រឹបអូសបានគ្រាប់បែកចំនួន១១៥គ្រាប់ដែលបានបន្សល់ទុកដោយក្រុមរដ្ឋអ៊ីស្លាមនៅរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨

បញ្ជាការប្រតិបត្តិការរដ្ឋធានីបាដាដប្រកាសកាលពីថ្ងៃចន្ទនេះថាកងកម្លាំងរបស់ខ្លួនបានរឹបអូសឧបករណ៍គ្រឿងផ្ទុះចំនួន១១៥គ្រាប់ដែលបានបន្សល់ទុកដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងរាជធានីនេះ។ សេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយសារព័ត៌មាន Alghad Press និយាយថាកងទ័ពបានរឹបអូសឧបករណ៍គ្រឿងផ្ទុះចំនួន១១៥គ្រាប់ដែលមានរូបរាង និងទំហំខុសៗគ្នានៅក្នុងតំបន់ al-Anaz ភាគខាងលិចរាជធានីបាដាដ។ កងទ័ពក៏បានចាប់ខ្លួនជនក្រៅច្បាប់មួយចំនួនតាមការចោទប្រកាន់ខុសៗគ្នាផងដែរ។ សេចក្តីថ្លែងការណ៍បានសរុបឲ្យដឹងថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់នឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដើម្បីតាមដានរកក្រុមភេរវករ IS និងបោសសម្អាត់ក្រុមភេរវករទាំងអស់ដែលនៅសេសសល់ពីសង្រ្គាមក្នុងប្រទេសអ៊ីរ៉ាក់។ គួរបញ្ជាក់ថាការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបានបណ្តាលឲ្យមនុស្សប្រមាណជា៣លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបានបន្សល់ទុកមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិដែលទទួល​បន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here