ក្រុមឧទ្ទាម Houthi វាយប្រហារដោយគ្រាប់ម៉ីស៊ីលទៅលើព្រលានយន្តហោះសាអ៊ូឌីត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៨

នៅថ្ងៃអង្គារ៍ក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែនបាញ់គ្រាប់ម៉ីស៊ីលឆ្លងទ្វីបសំដៅទៅលើព្រលានយន្ដហោះអន្តរជាតិ King Khalid នេះបើយោងតាមប្រភពពីភ្នាក់ងារព័ត៌មាន Saba គ្រប់គ្រងដោយក្រុមឧទ្ទាម Houthi។ នេះជាលើកទី២ហើយដែលក្រុមឧទ្ទាម Houthi បាញ់គ្រាប់ម៉ីស៊ីលទៅលើព្រលានយន្តហោះក្នុងតំបន់ Riyadh។ កងកម្លាំងការពារដែនអាកាសរបស់ប្រទេសសាអ៊ូឌីតរាយការាណ៍ថាពួកគេធ្លាប់រារាំង និងបាញ់ទម្លាក់គ្រាប់ម៉ីស៊ីលត្រង់ទីតាំងនោះ នៅខែវិច្ឆិកាកាលពីឆ្នាំមុន។ កងកម្លាំងចម្រុះដឹកនាំដោយប្រទេសសាអ៊ូឌីតនិយាយថាពួកគេក៏ធ្លាប់ស្ទាក់ចាប់គ្រាប់ម៉ីស៊ីលរបស់ក្រុម Houthi ដែលបាញ់ចេញពីប្រទេសយេម៉ែនទៅក្នុងខេត្ត Najran នៅថ្ងៃទី២០ ខែមករាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here