ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៨
នៅថ្ងៃពុធនេះតុលាការប្រទេស Bahrain ផ្តន្ទាទោសមនុស្សចំនួន៥៨នាក់ដោយចោទប្រកាន់ពួកគេពីបទពាក់ព័ន្ធអំពើរភេរវកម្មនេះបើយោងតាមរបាយការណ៍មួយរបស់ភ្នាក់ងារសារព័ត៌មានរដ្ឋ BNA។ សេចក្តីសម្រេចនេះគឺជាការដាក់ទណ្ឌកម្មដ៏ធ្ងន់លើជនជាប់ចោទដែលតុលាការចោទពួកគេថាធ្វើចលនាប្រឆាំងជាមួយប្រទេសអ៊ីរ៉ង់។ តុលាការចោទប្រកាន់ថាមនុស្សទាំងនោះជា កោសិកាភេរវករដែលទទួលបានការហ្វឹកហាត់ប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែក។ មនុស្សចំនួន១៩នាក់ត្រូវជាប់ពន្ធនាគារអស់មួយជិវិត និងមនុស្សចំនួន៣៧នាក់ត្រូវជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។ ប្រទេស Bahrain ចោទប្រកាន់ពួក Shiite នៅប្រទេសអ៊ីរ៉ង់ជាអ្នកបណ្តុះបណ្តាលភេរវករ ប៉ុន្តែក្រុងតេរ៉ង់បដិសេធ៕