រកឃើញគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២នៅហុងកុងធ្វើឲ្យមានការជម្លៀសប្រជាជន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៨

រកឃើញគ្រាប់បែកក្នុងសម័យសង្គ្រាមលោកលើកទី២នៅកន្លែងសាងសង់មួយកន្លែងស្ថិតនៅកណ្តាលទីក្រុងហុងកុងដែលជាហេតុត្រូវជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីទីក្រុងនៅថ្ងៃពុធ ហើយហាងនានាត្រូវបិទទ្វារនេះបើយោងតាមប្រភពព័ត៌មាន AFP។ ប៉ូលីសបិទច្រកខ្លះនៃសង្កាត់ Wan Chai ហើយសេវាសាឡាងឆ្លងកាត់កំពង់ផែ Victoria ត្រូវផ្អាកនៅពេលដែលអ្នកជំនាញធ្វើការដោះគ្រឿងផ្ទុះ។ ប្រតិបត្ដិការនេះទំនងជាត្រូវបន្តពេញមួយយប់។ គេរកឃើញគ្រាប់បែកនេះនៅកន្លែងសាងសង់នៅតាមបណ្តោយផ្នែកខាងមុខនៃកំពង់ផែដូចដែលរកឃើញរំសេវផ្ទុះទម្ងន់៤៥០គីឡូក្រាមដែលគេកម្ទេចដោយជោគជ័យនៅថ្ងៃសៅរ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here