ប្រភព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០១ ខែ កម្ភៈ ឆ្នាំ២០១៨
មនុស្ស១១នាក់ស្លាប់បន្ទាប់ពីមានអគ្គីភ័យនៅក្នុងជំរំលំនៅដ្ឋានរបស់ប្រទេសជប៉ុនទុកសម្រាប់មនុស្សដែលមានការលំបាកក្នុងផ្នែកហិរញ្ញវត្ថុ។ តាមរយៈខ្សែវីឌីអូនៅទូរទស្សន៍ក្នុងស្រុក NHK បានផ្សាយថាផ្ទះនោះបានឆាបឆេះក្នុងអណ្តាតភ្លើងកាលពីយប់ថ្ងៃពុធ។ នៅក្នុងចំណោមមនុស្សចំនួន១៦នាក់ដែលរស់នៅក្នុងផ្ទះនោះមានតែមនុស្សចំនួន៥នាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្រ្គោះ ដោយក្រុមពន្លត់អគ្គីភ័យខណៈកំពុងពន្លត់អគ្គីភ័យ។ អាគារនេះមានកម្ពស់៣ជាន់ស្ថិតនៅភាគខាងជើងទីក្រុងសាពូរ៉ូ ហើយវាជាលំនៅដ្ឋានសម្រាប់មនុស្សចាស់ជរា។ ទូរទស្សន៍ NHK បានរាយការណ៍ថាគេហដ្ឋាននេះត្រូវបានដំណើរការដោយអង្គការមួយដែលផ្តល់នូវកន្លែងស្នាក់នៅសមរម្យ និងជួយមនុស្សក្នុងការទទួលបានការងារដែលមានសុខុមាលភាព។ ទទឹមនឹងនេះ អាជ្ញាធរបានចាប់ផ្តើមធ្វើការស៊ើបអង្កេតក្នុងករណីដែលបណ្តាលឱ្យមានអគ្គីភ័យមួយនេះ។ គួររំលឹកផងដែរថាកាលពីឆ្នាំ២០១០មានមនុស្ស៧នាក់ស្លាប់ក្នុងអគ្គីភ័យនៅផ្ទះថែទាំសម្រាប់មនុស្សចាស់នៅទីក្រុងសាពូរ៉ូផងដែរ៕