រដ្ឋាភិបាលប្រទេសភូមា៖ គ្រាប់បែកសាំងបោះចូលទៅក្នុងបរិវេណផ្ទះវីឡារបស់លោកស្រី អ៊ុងសាន ស៊ូជី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៨

អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់និយាយថាគ្រាប់បែកសាំងមួយត្រូវគេបោះចូលបរិវេណមាត់បឹងយ៉ាំងហ្គោនក្បែរបរិវេណផ្ទះមេដឹកនាំភូមាលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃព្រហស្បតិ៍ទី០១ ខែកុម្ភៈ ខណៈដែលគាត់ចាកចេញឆ្ងាយពីផ្ទះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Zaw Htay បញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា “វាគឺជាគ្រាប់បែកសាំងមួយប៉ុណ្ណោះ”។ លោកមិនផ្តល់ព័ត៌មានលម្អិតអំពីហេតុផលដែលអាចកើតមានសម្រាប់ការវាយប្រហារតូចតាចនេះទេ ប៉ុន្តែវាគឺជារឿងកម្រមួយដែលសំដៅទៅលើវីរនារីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសភូមា។ គ្រាប់បែកសាំងនេះអាចធ្វើឱ្យខូចខាតតិចតួច។ ប៉ុន្តែនេះជាការវាយប្រហារលើវីឡាដែលជាកន្លែងលោកស្រី ស៊ូជី ត្រូវឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងផ្ទះដោយអតីតរបបយោធា។ លោកស្រី អ៊ុងសាន ស៊ូជី មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសហគមន៍អន្ដរជាតិចំពោះការបរាជ័យក្នុងការចរចារបស់លោកស្រីនៅក្នុងសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា។ ប្រជាជនរ៉ូហ៊ីងយ៉ាប្រមាណជា៧០០,០០០នាក់រត់ភៀសខ្លួនចេញពីការបង្ក្រាបដែលសាហាវយង់ឃ្នងនៅក្នុងរដ្ឋរ៉ាឃីនភាគខាងជើងចូលក្នុងជំរំជនភៀសខ្លួននៅក្នុងប្រទេសបង់ក្លាដេសចាប់តាំងពីខែសីហាបន្ទាប់ពីមានការសម្លាប់ ការរំលោភ និងការដុតផ្ទះ។ ប៉ុន្តែនៅក្នុងប្រទេសភូមាវិញលោកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះការបោះឆ្នោតនៅឆ្នាំ ២០១៥នៅតែត្រូវគេចាត់ទុកថាជាវីរនារីដោយប្រជាជនពុទ្ធសាសនាភាគច្រើនជាអ្នកគាំទ្ររបស់លោកស្រី។ មនុស្សជាច្រើននៅក្នុងប្រទេសភូមាចាត់ទុកថាជនជាតិរ៉ូហ៊ីងយ៉ាជាជនអន្តោប្រវេសន៍ខុសច្បាប់ “Bengali”។ លោកស្រី អ៊ុងសាន ស៊ូជី ស្ថិតនៅក្នុងណៃពីដាវនៅពេលដែលមានឧបទ្ទវហេតុនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here