ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៨
ក្រុមឧទ្ទាមសកម្មប្រយុទ្ធ ISIS ប្រមាណជា៧,០០០នាក់ និងក្រុមប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់កំពុងរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះបើយោងតាមប្រភពព័ត៌មានពីលោក Zamir Kabulov។ ចំនួនយុទ្ធជនតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថានបច្ចុប្បន្នមានចំនួនប្រមាណជា៦០,០០០នាក់ឬ៧០,០០០នាក់នេះបើយោងតាមប្រភពព័ត៌មានពីលោក Kabulov ដែលជានាយកនៃ នាយកដ្ឋានទី២នៃក្រសួងការបរទេសរុស្ស៊ី។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងកងទ័ពបរទេសមានភាពអសកម្មក្នុងការស្វែងរកក្រុមឧទ្ទាម IS នេះបើយោងតាមប្រភពព័ត៌មានពីអ្នកការទូត៕