FSB សម្លាប់សមាជិកក្រុមឧទ្ទាម ISIS ដែលរៀបគម្រោងវាយប្រហារក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៨

ទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ីសម្លាប់ជនសង្ស័យភេរវករម្នាក់នៅក្នុងទីក្រុង Nizhny Novgorod។ ភ្នាក់ងារនេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថាក្រុមការងារពិសេសរបស់ FSB កំចាត់សកម្មភាពរបស់សមាជិករបស់ក្រុមរដ្ឋឥស្លាម ISIS ដែលរៀបចំការវាយប្រហារភេរវកម្មក្នុងថ្ងៃបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៨។ សេចក្តីថ្លែងការណ៍បន្ថែមថាយោងតាមការប្រមូលព័ត៌មានពីប្រជាពលរដ្ឋបង្ហាញថាសមាជិកឧទ្ទាមកំពុងត្រៀមរៀបចំការវាយប្រហារនៅថ្ងៃបោះឆ្នោតប្រធានាធិបតីរុស្ស៊ី។ ជនសង្ស័យធ្វើការបាញ់ប្រហារនៅពេលក្រុមការងាររបស់ FSB ព្យាយាមចូលទៅចាប់ខ្លួន។ ក្រោយមកកម្លាំងរបស់ FSB ក៏បាញ់សម្លាប់ភេរវករនោះ។ គេរកឃើញឧបករណ៍ផ្ទុះដែលមានកម្លាំងខ្លាំងក្លា អាវុធ និងរំសេវមួយចំនួននៅទីតាំងរបស់ភេរវជន។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីកំណត់ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនាខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here