ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០១៨
កងកម្លាំងអ៊ីស្រាអែលវាយប្រហារលើទីតាំងរបស់ក្រុម Hamas ក្នុងតំបន់ Gaza នៅព្រឹកថ្ងៃសុក្រ។ ការវាយប្រហារនេះធ្វើឡើងក្រោយពីមានគ្រាប់រ៉ូកែតមួយបាញ់ចេញពីតំបន់ Gaza ដែលជនជាតិប៉ាឡេស្ទីនតាំងទីលំនៅនេះបើយោងតាមប្រភពរបាយការណ៍របស់ AFP។ យោងតាមប្រភពរបាយការណ៍របស់ទាហានបានឲ្យដឹងថាយន្តហោះមួយគ្រឿងតម្រង់គោលដៅលើក្រុម Hamas នៅតំបន់ Gaza Strip។ ការវាយឆ្មក់របស់យោធាធ្វើឡើងនៅតំបន់ភាគខាងជើងជិតទីក្រុង Beit Hanoun។ មិនមានរបាយការណ៍ណាមួយបង្ហាញថា មានមនុស្សរងរបួសទេ ប៉ុន្តែផ្ទះមួយចំនួននៅក្បែរនោះរងការខូចខាត៕