អាក្រក់ជាងក្រុង Afrin៖ ទីប្រឹក្សាផ្ទាល់លោក Erdogan គំរាមបាញ់បំបែកជើងរដ្ឋមន្រ្តីក្រិកនៅលើកោះដែលមានជម្លោះ

0

ប្រភពពត៌ពី RT ចេញផ្សាយថ្ងៃទី ០២​ ខែ កុម្ភៈ​ ឆ្នាំ២០១៨

ទីប្រឹក្សាប្រធានាធិបតីទួរគីចោទប្រកាន់រដ្ឋមន្ត្រីក្រិកបានឈរជើងលើកោះដែលមានជម្លោះនៅសមុទ្រ Aegean នឹងត្រូវប្រឈមមុខនឹងកំហឹងរបស់ទួរគីដែល “អាក្រក់ជាងនៅទីក្រុង Afrin”។ ក្រុងអាតែនបន្ទោសយ៉ាងឆាប់រហ័សអំពីការនិយាយរបស់គាត់។ លោក Yigit Bulut ទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan និយាយទៅទូរទស្សន៍ TRT កាលពីថ្ងៃព្រហស្បតិ៍ថា “យើងនឹងបាញ់បំបែកដៃ និងជើងរបស់នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras ឬរដ្ឋមន្ត្រីណាមួយដែលហ៊ានបោះជំហានចូលកោះ Imia នៅសមុទ្រ Aegean”។ លោកមន្ត្រីរូបនេះសំដៅទៅលើកោះ២ដែលគ្មានមនុស្សរស់នៅដែលស្ថិននៅភាគខាងកើតសមុទ្រ Aegean ដែលក្លាយជាបញ្ហាជម្លោះដែនដីដ៏ជូរចត់រវាងប្រទេសទួរគី និងក្រិក។ បើសិនជាក្រុងអាតែននឹងព្យាយាមរំលោភលើអ្វីដែលក្រុងអង់ការ៉ាអះអាងថាជាអធិបតេយ្យភាពដែនដីរបស់ខ្លួននោះវានឹង “មានកំហឹងដល់ប្រទេសទួរគីគឺអាក្រក់ជាងនៅទីក្រុង Afrinទៅទៀត” ដោយសំដៅដល់ប្រតិបត្តិការយោធាទួរគីនៅភាគខាងជើងប្រទេសស៊ីរីដែលផ្ដោតសំខាន់លើតំបន់កងជីវពលឃើដ។ ការសម្តែងកំហឹងរបស់គាត់ជំរុញឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិក្រិកកាលពីពេលថ្មីៗនេះទៅទស្សនាតំបន់ជម្លោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here