ប៉ូលិសម្នាក់រងការវាយប្រហារនៅក្នុងកន្លែងបញ្ចុះសពនៅព្រះវិហារក្នុងទីក្រុងរ៉ាមហ្គេត

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៨

មន្ត្រី​ប៉ូ​លិសបានរាយការណ៍ថាប៉ូលិសម្នាក់ដួលនៅក្នុងទីបញ្ចុះសពមួយបន្ទាប់ពីគាត់រងការវាយប្រហារដោយមនុស្សមួយក្រុម។ មន្រ្តីដែលរងរបួសដួលនៅលើដីភ្លាមៗនៅវិហារ St Lawrence ស្ថិតនៅលើដងផ្លូវម៉ាន់ស្តុន ទីក្រុងរ៉ាមហ្គេត វេលាប្រហែលម៉ោង២១:៥០នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រ។ គាត់រងរបួសក្បាលត្រូវបានគេព្យាបាលនៅនឹងកន្លែងកើតហេតុតែម្តង និងបន្ទាប់មកគេបាននាំទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវគេឲ្យចេញចាប់តាំងពីពេលនោះ។ គេប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីស្វែងរកជនសង្ស័យ ប៉ុន្តែមិនមានការចាប់ខ្លួនណាមួយនៅឡើយនោះទេ។ នៅក្នុងបណ្តាញសង្គម Tweeter លោកប៉ូលិស Kent បាននិយាយថាមន្ត្រី​ប៉ូ​លិសបានសន្លប់មិនដឹងខ្លួននៅក្នុងទីបញ្ចុះសពមួយកន្លែង។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយប្រុងប្រយ័ត្ន ហើយបច្ចុប្បន្នយើងកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ។ មន្រ្តីពីអង្គភាពប៉ូលិសចរាចរណ៍ បានបង្ហោះនៅក្នុងបណ្តាញសង្គម tweeter ​ថាសូមបួងសួងដល់សហការីរបស់យើង ហើយពួកយើងសូមបួងសួងឱ្យគេឆាប់សះស្បើយឡើងវិញ។ យើងឮតាមវិទ្យុមិនល្អនោះទេ ប៉ុន្តែគេកំពុងចាប់អារម្មណ៍ថាវិជ្ជាជីវៈរបស់មន្ត្រីសើបអង្កេត និងដោះស្រាយឧបទ្ទវហេតុនេះ។ អ្នកនាំពាក្យប៉ូលិសបានអំពាវនាវដល់អ្នកដឹងអំពីព័ត៌មានទាក់ទងមកមន្រ្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here