អ្នកបញ្ជាយន្តហោះចម្បាំងធុន Su-25 របស់រុស្ស៊ីត្រូវគេបាញ់សម្លាប់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ២០១៨

អ្នកបើកយន្តហោះចម្បាំងធុន Su-25 របស់រុស្ស៊ីត្រូវគេបាញ់ទំលាក់នៅទឹកដីប្រទេសស៊ីរីដែលគេរាយការណ៍ថាគាត់ស្លាប់ក្នុងការប្រយុទ្ធគ្នាដែលគេរកឃើញអាវុធរបស់គាត់ និងបង់កាំភ្លើងទទេ។ អាកាសយានិករុស្ស៊ីលោក Major Roman Filippov ត្រូវពួកយុទ្ធជនក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុម Al-Nusra នៅក្នុងខេត្ត Idlib បាញ់សម្លាប់នៅថ្ងៃសៅរ៍។ ក្រសួងការពារប្រទេសរុស្ស៊ីបញ្ជាក់ថាអ្នកបើកយន្តហោះស្លាប់ក្នុងអំឡុងពេលប្រយុទ្ធជាមួយភេរវករ។ គេរកឃើញលិខិតសរសើរមួយសម្រាប់បេសកកម្មនៅប្រទេសរុស្ស៊ីនៅក្នុងហោប៉ៅរបស់ Filippov ដែលសរសេរដោយមេបញ្ជាការកងអនុសេនាធិការពិសេសលោកឧត្តមសេនីយ៍ Lt. Colonel Sergey Aksenov។ រូបភាពមួយទៀតបង្ហាញពីកាំភ្លើងរបស់ Filippov ដែលគាត់ប្រើដើម្បីប្រយុទ្ធការពារជីវិតរបស់គាត់។ កាំភ្លើងខ្លីម៉ាស៊ីន Stechkin (APS) ជាកាំភ្លើងសម្រាប់អ្នកបើកយន្តហោះប្រយុទ្ធរបស់រុស្ស៊ីត្រូវគេរកឃើញនៅជាប់នឹងបង់កាំភ្លើងចំនួន៣ដែលបង់១គឺទទេ និងបង់២មានគ្រាប់ពាក់កណ្តាល។ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីមិនទាន់បង្ហាញអត្តសញ្ញាណរបស់អ្នកស្លាប់ជាផ្លូវការទេ។ ក្រុង Moscow និយាយថាយន្តហោះនេះហាក់ដូចជាត្រូវយន្តហោះដែលជាប្រព័ន្ធការពារខ្យល់ (MANPAD) បាញ់ទំលាក់។ Tahrir al-Sham ជាក្រុមជ្រុលនិយមដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ Al-Nusra ប្រកាស់ទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here