ជនបរទេសក្មេងៗដែលជាសមាជិកក្រុម IS ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ធ្វើតេស្ត DNA មុននឹងវិលត្រឡប់ទៅកាន់ស្រុកកំណើវិញ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ២០១៨

បណ្ដាញសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍កាលពីថ្ងៃអាទិត្យនេះថាមនុស្សប្រមាណ១០០នាក់ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់នឹងឆ្លងកាត់ការធ្វើតេស្ត DNA។ យោងតាមប្រភពបានឲ្យដឹងថាការធ្វើតេស្តជីវសាស្ត្រគឺមានភាពស្មុគស្មាញដែលតម្រូវឲ្យក្មេងៗដែលជាកូនរបស់សមាជិករដ្ឋអ៊ីស្លាមបរទេសវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថាប្រទេសអាឡឺម៉ង់កំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការធ្វើតេស្ត DNA ដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាមួយឪពុកម្តាយដែលកាន់លិខិតឆ្លងដែនអាឡឺម៉ង់។ យោងតាមច្បាប់របស់ប្រទេសអាឡឺម៉ង់ដែលធានាដល់ការផ្ទេរសញ្ជាតិបានចែងថាក្មេងៗដែលមានឪពុកឬម្តាយជាជនជាតិអាឡឺម៉ង់ប៉ុន្តែពួកគេកើតនៅក្រៅប្រទេសអាឡឺម៉ង់ត្រូវទទួលបានសញ្ជាតិអាឡឺម៉ង់។ គួររំលឹកថាកាលពីខែមុនកាសែត Asharq al-Awsat ដែលជាកម្មសិទ្ធិរបស់អារ៉ាប់មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏បានដកស្រង់សម្តីពីសារព័ត៌មានអាឡឺម៉ង់ដែលបាននិយាយថាប្រទេសអាឡឺម៉ង់បានតវ៉ាចំពោះការកាត់ទោសប្រហារជីវិតរបស់ប្រព័ន្ធតុលាការអ៊ីរ៉ាក់ប្រឆាំងនឹងជនសង្ស័យជាស្រ្តីជនជាតិអាឡឺម៉ង់ម្នាក់ដែលមានដើមកំណើតម៉ារ៉ុកពីបទមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here