កងកម្លាំងពិសេសធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីតាមដានរកទីតាំងបាញ់គ្រាប់រ៉ូកែត MANPAD

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤​ ខែ កុម្ភៈ ឆ្នាំ២០១៨

តាមការរាយការណ៍បានឲ្យដឹងថាប្រតិបត្តិការកងកម្លាំងពិសេសស៊ីរីកំពុងស្ថិតនៅក្នុងតំបន់ដែលយន្តហោះចម្បាំង Su-25 របស់រុស្ស៊ីត្រូវបាញ់ទម្លាក់ដោយគ្រាប់រ៉ូកែត MANPAD កាលពីថ្ងៃសៅរ៍។ គោលដៅគឺដើម្បីរកភស្តុតាង និងទីតាំងដែលគ្រាប់នេះបាញ់ចេញ។ យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថាយន្តហោះចម្បាំងរុស្ស៊ីត្រូវបាញ់ទម្លាក់ដោយគ្រាប់រ៉ូកែតប្រឆាំងយន្តហោះ។ សមាជិកសភារុស្ស៊ីលោក Vikotor Volodarsky ប្រាប់សារពត៌មាន RIA Novosti ថាក្រុងមូស្គូចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញពីរបៀបដែលប្រព័ន្ធអាវុធធ្លាក់ទៅក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ក្រុមដែលមាន MANPAD នឹងត្រូវកម្ទេចដោយកងទ័ពអាកាសរុស្ស៊ី។ ឥឡូវនេះកងកម្លាំងពិសេសស៊ីរីកំពុងធ្វើការស៊ើបអង្កេត។ ប្រសិនបើពួកគេរកឃើញប្រភពរបស់អ្នកបាញ់នោះយើងអាចតាមដានលេខសម្គាល់ប្រភពដើមរបស់វានៅរោងចក្រណាមួយក្នុងរយៈពេលពីរបីថ្ងៃដើម្បីរកវិធីទៅដល់ទីនោះ។ លោកបន្ថែមថាយន្តហោះរុស្ស៊ីកំពុងផ្តល់ការគាំទ្រផ្នែកអាកាសទៅឱ្យកងទ័ពស៊ីរី។ មុននេះ​អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Maj. Adrian J.T. Rankine-Galloway ប្រាប់សារពត៌មាន TASS ថាអាមេរិកអះអាងខ្លួនថាមិនបានផ្តល់ MANPAD ឱ្យក្រុមបាញ់ទម្លាក់យន្តហោះរុស្ស៊ីនោះទេ។ សហរដ្ឋអាមេរិកមិនបានផ្តល់ឱ្យកងកម្លាំងសម្ព័ន្ធមិត្តណាមួយនៅក្នុងប្រទេសស៊ីរីដោយប្រើអាវុធប្រឆាំងយន្តហោះនោះទេ”។ យោងតាមយោធារុស្ស៊ីបានឱ្យដឹងថាហេតុការណ៍នេះកើតឡើងនៅក្នុងផ្នែកមួយរបស់ខេត្ត Idlib ដែលគ្រប់គ្រងដោយក្រុមជីហាដនិយមដែលគេស្គាល់ថាជាក្រុមរណសិរ្ស Al-Nusra៕

LEAVE A REPLY

Please enter your comment!
Please enter your name here