រដ្ឋមន្រ្តីព័ត៌មាន ISIS ត្រូវគេចាប់ខ្លួននៅប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៨

ប៉ូលិសទួរគីចាប់ឃុំខ្លួនលោក Omer Yetek ដែលគេហៅគាត់ថាជារដ្ឋមន្រ្តីព័ត៌មាននៃរដ្ឋអ៊ីស្លាមនេះបើយោងតាមប្រភពភ្នាក់ងារព័ត៌មានរដ្ឋ Anadolu រាយការណ៍។ ក្រៅពីការបើកដំណើរការបណ្តាញផ្សាយព័ត៌មានឲ្យក្រុមភេរវករនិយមគាត់គឺជាអ្នកសម្របសម្រួលការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នៅប្រទេសទួរគី។ IS មានបណ្តាញប្រព័ន្ធផ្សព្វផ្សាយឌីជីថលទំនើបដែលមានឈ្មោះថាភ្នាក់ងារព័ត៌មាន Amaq។ បណ្តាញព័ត៌មានរបស់ក្រុមឧទ្ទាមរួមមានទាំងគណនី Twitter និង Facebook ទស្សនាវដ្តីឌីជីថល និងបណ្តាញ Telegram។ គោលបំណងចម្បងរបស់បណ្តាញព័ត៌មានទាំងនោះគឺរាយការណ៍ពីការវាយប្រហាររបស់ភេរវករផ្សាយពីការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ចាក់វីដេអូឃោសនា បង្ហាញការគំរាមកំហែងរួមជាមួយការជ្រើសរើសភេរវករ និងការបញ្ជូនក្រុមភេរវករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here