ទាហានទួរគីនិយាយថាបានបង្ក្រាបក្រុមភេរវករជិត៩៥០នាក់ក្នុងប្រតិបត្តិការនៅ Afrin

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៨

កងទ័ពប្រទេសទួរគីនិយាយនៅថ្ងៃចន្ទថាមានភេរវករសរុបចំនួន៩៤៧នាក់ត្រូវគេបង្ក្រាបក្នុងប្រតិបត្តិការ Operation Olive Branch នៅតំបន់ Afrin ក្នុងប្រទេសស៊ីរី។ អាជ្ញាធទួរគីប្រើពាក្យថា “បង្ក្រាប” នៅក្នុងសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ថាភេរវករទាំងនោះចុះចាញ់ឬត្រូវគេសម្លាប់ឬក៏ត្រូវគេចាប់ខ្លួនបាន។ សារព័ត៌មាន Anadolu រាយការណ៍ថាបុគ្គលិកទូទៅនិយាយថាភេរវករចំនួន១២នាក់ត្រូវគេបង្ក្រាបបាននៅពេលយប់ក្នុងប្រតិបត្តិការវាយប្រហារតាមអាកាស។ ប្រតិបត្ដិការ Operation Olive Branch ចាប់ផ្តើមនៅថ្ងៃទី២០ ខែមករា នៅភាគពាយព្យនៃប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here